ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស G7 ព្រមានដល់ អ៊ីរ៉ង់ កុំឲ្យផ្ដល់មីស៊ីលផ្លោងទៅ រុស្ស៊ី
ក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមដោយព្រមានថា ការឆ្លើយតបរបស់សហគមន៍អន្តរជាតិនឹងរួមបញ្ចូល វិធានការថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបញ្ជូនមីស៊ីលផ្លោងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងភ្លើងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី១៦ ខែមីនានេះ ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា G7 មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អ៊ីរ៉ង់កំពុងពិចារណាផ្ទេរមីស៊ីលផ្លោង និងបច្ចេកវិទ្យាពាក់ព័ន្ធទៅឲ្យរុស្ស៊ី បន្ទាប់ពីបានផ្គត់ផ្គង់យន្តហោះមិនមានមនុស្សបើកទៅឲ្យរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារឥតដកដៃប្រឆាំងនឹងប្រជាជនស្លូតត្រង់នៅអ៊ុយក្រែន ។
ប្រសិនបើប្រទេសអ៊ីរ៉ង់បន្តផ្តល់មីស៊ីលផ្លោង ឬបច្ចេកវិទ្យាពាក់ព័ន្ធដល់រុស្ស៊ីមែននោះ, ក្រុមប្រទេស G7 នឹងមិនទុកមុខឲ្យឡើយ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងចាស់ដៃប្រឆាំងនឹងអ៊ីរ៉ង់ ខណៈជម្រើសដំបូងដែលត្រូវបានពិភាក្សាជាមធ្យោបាយឆ្លើយតប គឺការបញ្ចប់ជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Iran Air ទៅកាន់អឺរ៉ុប ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង រួមទាំងគ្រាប់បែកទម្លាក់ពីលើអាកាស និងគ្រាប់កាំភ្លើងធំផងដែរ ហើយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអ៊ីរ៉ង់ផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែមដល់រុស្ស៊ីនេះបានកើតឡើង នៅពេលដែលរុស្ស៊ីកំពុងមានកម្លាំងសន្ទុះប្រយុទ្ធនៅលើសមរភូមិ ខណៈកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លាររបស់អាមេរិកផ្ដល់ឲ្យអ៊ុយក្រែននៅជាប់គាំងក្នុងសភានៅឡើយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


