ព័ត៌មានអន្ដរជាតិ
លោក Macron ព្រមានថា រុស្ស៊ី នឹងកំណត់គោលដៅ លើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស
តាមការចុះផ្សាយរបស់ AFP, ក្នុងឱកាសបើកមជ្ឈមណ្ឌលអាងទឹកអូឡាំពិកថ្មីនាទីក្រុងប៉ារីសកាលពីថ្ងៃសុក្រទី៥ខែមេសា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា លោកជឿថា មេដឹកនាំរុស្ស៊ី Vladimir Putin ច្បាស់ជាកំណត់គោលដៅបំផ្លាញព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅនេះជាក់ជាមិនខានឡើយ។

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន ថាតើលោកគិតថា រុស្ស៊ីនឹងព្យាយាមកំណត់គោលដៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកមែនឬអត់នោះ ប្រមុខរដ្ឋវ័យ៤៦ឆ្នាំរូបនេះ អះអាងថា “គ្មានអ្វីត្រូវសង្ស័យឡើយ រុស្ស៊ីនឹងកំណត់គោលរួមទាំងផ្នែកព័ត៌មានផងដែរ។ រាល់ថ្ងៃ រុស្ស៊ីកំពុងតែបំផុសរឿងដែលថា យើងមិនអាចធ្វើបាន ដូច្នេះព្រឹត្តិការណ៍កីឡានេះ នឹងមានហានិភ័យ ហើយនេះជាមូលហេតុដែលយើងត្រូវតែរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង”។
ទោះបីជាយ៉ាងណាក៏ដោយ មិនទុកយូរឡើយ ភាគីរុស្ស៊ី ស្រាប់តែប្រតិកម្មភ្លាមៗ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឆ្លើយតបក្តៅៗថា ការអះអាងរបស់លោក Macron គឺគ្មានមូលដ្ឋានទាំងស្រុង។

លោក Peskov ប្រាប់ទៅ RT ថា “នេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានពិតប្រាកដទាំងស្រុង។ រឿងនេះ គេឮតែញឹក ប៉ុន្តែពួកគេមិនដែលមានព័ស្តុតាងឬអំណះអំណាងបង្ហាញគេឯងឡើយ។ យើងសូមមិនទទួលយកការចោទប្រកាន់បែបនេះជាដាច់ខាត”។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងចាប់ផ្តើមនៅថ្ងៃទី២៦ខែកក្កដា ដោយមនុស្សជាង៣០ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមទស្សនាពិធីបើកនៅមាត់ទន្លេ Seine ខណៈអ្នកជំនាញលោកខាងលិចបានសម្តែងក្តីបារម្ភថា ព្រឹត្តិការណ៍នេះអាចងាយរងគ្រោះ ចំពោះការវាយប្រហារភេរវកម្ម ខ្លាំងបំផុត។

បន្ថែមពីលើកងកម្លាំង៤៥ ០០០នាក់, កងទ័ព១៨ ០០០នាក់ និងសន្តិសុខឯកជនបារាំង២២ ០០០នាក់, កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉ារីសក៏ប្រកាសដែរថា ខ្លួនបានស្នើសុំប្រទេសចំនួន៤៦រួចហើយ ឲ្យបញ្ជូនប៉ូលិសបន្ថែមជាង២ ០០០នាក់ដើម្បីជួយការពារសន្តិសុខក្នុងអំឡុងព្រឹត្តិការណ៍នេះ។
សូមជម្រាបជាថ្មី ទីក្រុងប៉ារីសបានប្រុងជើងការកាន់តែខ្លាំងចំពោះការគំរាមកំហែងភេរវកម្ម ក្រោយការវាយប្រហារកាលពីខែមុន ក្នុងសាលប្រគំតន្ត្រី Crocus ក្បែរទីក្រុងមូស្គូ ដែលបានផ្តាច់ជីវិតមនុស្សជាង១៤០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អូឡាំពិក២០២៤អាចចំណាយថវិកាសាធារណៈលើសផែនការ២ពាន់លានអឺរ៉ូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


