ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ មានមីស៊ីល៨ប្រភេទ អាចកម្ទេច អ៊ីស្រាអែល បាន
មើលទៅ សង្គ្រាមទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ប្រហែលជាមិនអាចចៀសផុតឡើយ ខណៈអ៊ីស្រាអែលនិងអ៊ីរ៉ង់ កំពុងសង្គ្រឺតធ្មេញដាក់គ្នា ហើយពេលនេះ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ ISNA បានអួតអាងថា ទីក្រុងតេហេរ៉ង់ មានមីស៊ីល៩ប្រភេទ ដែលអាចកម្ទេចអ៊ីស្រាអែលបាន។

មីស៊ីលដែលបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃអាទិត្យទី៧ខែមេសា មានដូចជា Sejjil, Kheibar, Emad, Shahab-3, Ghadr, Paveh, Fattah-2, Kheibar Shekan និង Haj Qasem ខណៈវាមានល្បឿនចន្លោះ ៦ ១៧៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ ១៧ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ការគំរាមនេះកើតឡើងចំពេលអ៊ីរ៉ង់ បើកការសងសឹកអ៊ីស្រាអែល ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានដល់កម្រិតតានតឹងបំផុត។

កាលពីថ្ងៃអាទិត្យទី១៤ខែមេសា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាពីប្រទេសរបស់លោកនឹងទទួលបានជោគជ័យ បន្ទាប់ពីទាហានបាននិយាយពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សជិះ និងមីស៊ីលជាង៣០០គ្រាប់ដែលប្រទេសអ៉ីរ៉ង់បានបាញ់ក្នុងការវាយប្រហារសងសឹកជំរុញឲ្យមានការភ័យខ្លាចពីជម្លោះកាន់តែសាយភាយនៅមជ្ឈិមបូព៌ា។
ការវាយប្រហារសងសឹករបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់កាលពីយប់ថ្ងៃសៅរ៍ (ទី១៣ ខែមេសា) បានកើតឡើង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើស្ថានទូតអ៉ីរ៉ង់នៅទីក្រុង Damascus កាលពីថ្ងៃទី១ ខែមេសា បានសម្លាប់ឆ្មាំការពារបដិវត្តន៍៧នាក់។

ទាហានអ៉ីស្រាអែលបាននិយាយថា កម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបាញ់ទម្លាក់ជាង៩០%នៃយន្តហោះគ្មានមនុស្សជិះ និងមីស៊ីលរបស់អ៉ីរ៉ង់ ហើយបានកំពុងពិភាក្សាគ្នាពីជម្រើសបន្ទាប់ទៀត។
ការវាយប្រហារនេះបានជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីកសាយភាយនៅក្នុងតំបន់ ស្របពេលសហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៉ីស្រាអែល។ សង្គ្រាមនៅតំបន់ហ្គាហ្សាដែលអ៉ីស្រាអែលបានចូលឈ្លានពាន បន្ទាប់ពីក្រុមហាម៉ាស់បានវាយប្រហារមួយគាំទ្រដោយអ៉ីរ៉ង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ប្រកាសត្រៀមរួចរាល់ ដើម្បីតទល់ជាមួយ អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


