ព័ត៌មានអន្ដរជាតិ
កូនស្រីមហាសេដ្ឋី សិង្ហបុរី ជាប់ក្នុងឡាន ៨ ម៉ោងដើម្បីរួចជីវិតពីទឹកជំនន់នៅ ឌូបៃ
Kim Lim ជាកូនស្រីរបស់មហាសេដ្ឋីលោក Peter Lim និងជាអ្នកសង្គមដ៏ល្បីនៅប្រទេសសិង្ហបុរី ត្រូវបានជាប់គាំងក្នុងរថយន្តរយៈពេលប្រាំបីម៉ោង ចំពេលទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានលេបត្របាក់ទីក្រុងឌូបៃ កាលពីថ្ងៃអង្គារ ទី១៦ ខែមេសានេះ បានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃមិនធ្លាប់មានក្នុងរយៈពេល ៧៥ ឆ្នាំ ។
តាមការចុះផ្សាយរបស់ AsiaOne បានគូសបញ្ចាក់ថា អ្នកស្នងមរតកមហាសេដ្ឋីរូបនេះបានចែករំលែកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃពុធ ដោយរៀបរាប់ពីការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ប៉ុន្តែបែរជាត្រូវរារាំងដោយភាពចលាចលនៃផ្លូវទឹកជន់លិច និងស្ទះចរាចរណ៍ថា រូបនាងជិះឡានរយៈពេល ៨ម៉ោង ជាធម្មតាជិះ ២៥ នាទីប៉ុណ្ណោះ។ ជាពិសេសត្រូវរកផ្លូវចេញពីស្ថានការណ៍នេះឲ្យរហ័សបំផុត ក្នុងពេលដែលទឹកកាន់តែកើនឡើងចូលពេញឡាន។

ការបង្ហោះរបស់កូនស្រីមហាសេដ្ឋីលោក Peter Lim ក៏រួមបញ្ចូលរូបថតខ្លួននាង និងដៃគូដែលរួមដំណើរជាមួយជា YouTuber សិង្ហបុរី លោក Tan Jianhao និងប្រពន្ធរបស់គាត់ Debbie Soon នៅខាងក្នុងរថយន្ត និងទិដ្ឋភាពនៃផ្លូវដែលលិចទឹកស្ទើមិនគួរឲ្យជឿ។
ដោយឡែក នៅលើគណនី Instagram របស់ Tan Jianhao បានរៀបរាប់បន្ថែមថា ក្រុមនេះនៅទីបំផុតបានខកខានការហោះហើររបស់ពួកគេ។ ពួកគេត្រូវបានបង្ខំឲ្យអ្នកបើកបរធ្វើដំណើរទៅកាន់សណ្ឋាគារមួយ ខណៈដែល Kim Lim បានរៀបចំផែនការធ្វើដំណើររបស់ពួកគេឲ្យត្រូវបានកំណត់ឡើងវិញ។ ជាលទ្ធផល ក្រុមនេះបានអូសបន្លាយពេលដំណើរទស្សនកិច្ចរបស់ពួកគេនៅក្នុងទីក្រុងឌូបៃ ដោយពីរថ្ងៃបន្ថែមទៀត។

សម្រាប់ Kim Lim មានវ័យ៣៣ឆ្នាំ នាងគឺជាកូនស្រីសំណព្វរបស់សហគ្រិនលោក Peter Lim ដែលល្បីល្បាញដោយសារការបណ្តាក់ទុនរបស់គាត់នៅក្នុងផ្នែកថែទាំសុខភាព អចលនទ្រព្យ និងកីឡា។ គិតត្រឹមថ្ងៃទី ១៩ ខែមេសា ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់លោក Peter Lim ដល់ទៅ ១.៨ ពាន់លានដុល្លារ ដោយដាក់គាត់ជាអ្នកមានបំផុតទី ២៣ ក្នុងបញ្ជីអ្នកមានបំផុតទាំង៥០ របស់ប្រទេសសិង្ហបុរី។
យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ AFP ឯណោះក៏បានរាយការណ៍ដែរថា ទីក្រុងឌូបៃបានរងនូវជំនន់ទឹកភ្លៀងខ្ពស់បំផុតរបស់ខ្លួនក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ១៩៤៩ ហើយនាំមកនូវព្យុះដែលបានវាយប្រហារប្រទេសជិតខាង Oman កាលពីថ្ងៃអាទិត្យ និងបានវាយលុកប្រទេសអារ៉ាប់រួមកាលពីថ្ងៃអង្គារ។ ព្យុះទាំងនេះបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់២០នាក់នៅអូម៉ង់ និងម្នាក់នៅ UAE ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែបនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


