វិធានការកូវីដនៅអង់គ្លេស ហាមរួមភេទរហូតដល់ពាក់កណ្តាលខែឧសភា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វិធានការកូវីដនៅអង់គ្លេស ហាមរួមភេទរហូតដល់ពាក់កណ្តាលខែឧសភា

Published

on

នៅចក្រភពអង់គ្លេស ប្រសិនបើអ្នកនៅលីវ ហើយចង់បានទំនាក់ទំនងជាមួយមនុស្សមួយចំនួនបន្ទាប់ពីវិធានការរឹតត្បិតដ៏យូរ នេះពិតជាដំណឹងអាក្រក់ណាស់។

រហូតដល់ពាក់កណ្តាលខែឧសភា មនុស្សមកពីគ្រួសារផ្សេងគ្នានឹងមិនត្រូវបានអនុញ្ញាតឲ្យ ជួបជុំក្នុងផ្ទះឡើយ។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបង្ហាញគោលការណ៍ចាកចេញពីវិធានការរឹតត្បិតដោយសារវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង១២០,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស ហើយបានបំផ្លាញសេដ្ឋកិច្ចនិងធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិត្រូវបែកគ្នាអស់រយៈពេលជាច្រើនខែ។

លោកនាយករដ្ឋមន្រ្តីបានប្រាប់រដ្ឋសភាថា ការបើកសាលារៀន ហាងសាឡន ហាងស្រានិងភោជនីយដ្ឋានឡើងវិញ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលនេះផ្តល់ក្តីសង្ឃឹមយ៉ាងពិតប្រាកដថា ចុងបញ្ចប់នៃវិធានការរឹតត្បិតបានមកដល់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើ ពេលណាទើបមនុស្សពេញវ័យដើរលេងដាច់យប់រួមភេទនៅខាងក្រៅ អាចត្រូវបានអនុញ្ញាតនៅក្នុងគោលការណ៍បួនចំណុចរបស់លោកប៉ុន្តែ យើងអាចអានសេចក្តីណែនាំដើម្បីយល់ឲ្យកាន់តែច្បាស់នៅពេលដែលក្លិបរាត្រីបើកឡើងវិញ។

គួរឲ្យស្តាយ អ្នកដែលចង់រកសេវាផ្លូវភេទនៅខាងក្រៅ នឹងមិនត្រូវបានអនុញ្ញាតនោះទេ រហូតដល់ទីបញ្ចប់នៃចំណុចទី៣នៃវិធានការនេះ ដែលចូលជាធរមានយ៉ាងហោចណាស់ក៏ថ្ងៃទី១៧ខែឧសភាដែរ។

ត្រង់ចំណុចនេះ “ច្បាប់ទំនាក់ទំនងសង្គមភាគច្រើន” នឹងត្រូវបានដកនៅប្រទេសអង់គ្លេស ​ដែលមានន័យថា ប្រជាជនលែងគោរពតាមវិធានជួបជុំគ្នានៅក្រៅផ្ទះទៀតហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ច្បាស់ៗអំពីរោគសញ្ញាជំងឺកូវីដ ១៩ គ្រប់គ្នាគួរដឹង

ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services