ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមកម្ទេចអ៊ីស្រាអែល ឲ្យក្លាយជាផេះ
ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសប៉ាគីស្ថាន ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចេញការព្រមានខ្លាំងៗថា អ៊ីស្រាអែល នឹងក្លាយទៅជាផេះ ប្រសិនបើ ពួកគេប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ សាជាថ្មី។

មេដឹកនាំវ័យ៦៣ឆ្នាំរូបនេះ បានទៅដល់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទទី២២ខែមេសា ដោយក្នុងអំឡុងពេលនោះ លោកបានលើកយកប្រធានបទនៃភាពតានតឹងនាពេលថ្មីៗរវាងទីក្រុងតេហេរ៉ង់និងហ្ស៊េរុយសាឡិម ដើម្បីពិភាក្សាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Punjab កាលពីថ្ងៃអង្គារ។
សម្តីរបស់លោកត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ដែលនិយាយថា “ប្រសិនបើរបប Zionist សាងកំហុសម្តងទៀត ហើយហ៊ានវាយប្រហារលើទឹកដីដ៏ពិសិដ្ឋរបស់អ៊ីរ៉ង់មែន ស្ថានភាពនឹងខុសមុន ហើយយើងមិនច្បាស់ឡើយថា របបនេះនឹងនៅមានរូបរាងទៀតដែរឬក៏អត់ យើងនឹងកម្ទេចពួកគេឲ្យក្លាយទៅជាផេះ”។

ភាពតានតឹងបានកើនឡើងដល់ចំណុចកំពូល បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ខែមេសា ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តឥស្លាម (IRGC) ចំនួន៧រូប។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ បានសងសឹកវិញនៅថ្ងៃទី១៣ខែមេសា ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកនិងបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់គោលដៅនានាក្នុងប្រទេសអ៊ីស្រាអែល។

ដំបូងឡើយ ពិភពលោកបានបង្ហាញក្តីកង្វល់ជាពន់ពេកចំពោះស្ថានការណ៍យ៉ាងក្តៅគគុកនេះ ដោយឈានដល់ថ្នាក់គេភ័យខ្លាចថា អាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំទៀតផង ប៉ុន្តែកម្តៅហាក់ថមថយបន្តិចបន្ទាប់ពីអ៊ីរ៉ង់ ប្រកាសមិនសងសឹកអ៊ីស្រាអែល។ យ៉ាងណា គេនៅតែតាមដានរឿងនេះ ព្រោះថា អ្វីៗអាចកើតឡើងគ្រប់ពេលវេល បើសិនជា ភាគីណាមួយ គិតខុសតែបន្តិច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនធម្មតាទេ នេះជាយុទ្ធសាស្រ្តដែលអ៊ីស្រាអែល បាញ់ធ្លុះខែលការពារមីស៊ីល របស់អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


