ព័ត៌មានអន្ដរជាតិ
អណ្ដូងរ៉ែថ្មី២របស់វៀតណាម អាចទាញយកប្រេងឆៅបាន ១០០លានប៉ារ៉ែល
ក្រុមហ៊ុនរដ្ឋវៀតណាម PetroVietnam (PVEP) បានប្រកាសពីការរកឃើញអណ្ដូងរ៉ែប្រេងថ្មីចំនួន២ ដែលមានសមត្ថភាពអាចទាញយកប្រេងឆៅមកប្រើប្រាស់បានចំនួន ១០០,៥លានប៉ារ៉ែល។ ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែឧសភា ម្សិលមិញ។

ក្រុមហ៊ុន PVEP បានប្រាប់ថា ការរកឃើញនេះ មានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មប្រេងនៅក្នុងប្រទេសវៀតណាម ដែលកំពុងពើបប្រទះបញ្ហាកង្វះខាតប្រេងឆៅ និងតម្រូវការប្រេងប្រើប្រាស់ក្នុងស្រុកច្រើនជាងមុន។
ទីតាំងទី១ រកឃើញនៅអណ្ដូងប្រេង R79 តំបន់ Rong Field ក្នុងប្លុក 09-1 នៃភាគអាគ្នេយ៍ប្រទេសវៀតណាម ជាមួយសមត្ថភាពទាញប្រេងឆៅបាន ៨៤លានប៉ារ៉ែល។ អណ្ដូងរ៉ែប្រេងនេះ ត្រូវបានដំណើរការដោយក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាវៀតណាម-រុស្ស៊ី ដែលមានឈ្មោះថា Vietsovpetro។
ការរកឃើញទី២ ស្ថិតនៅក្នុងអណ្ដូងប្រេង BA-1X ក្នុងប្លុក PM3 CAA ភាគខាងត្បូងវៀតណាម ហើយមានសមត្ថភាពទាញប្រេងឆៅបាន ៨៤លានប៉ារ៉ែល។ សង្វាក់ផលិតកម្មនៅអណ្ដូងប្រេង BA-1X បានចាប់ផ្ដើមតាំងពីថ្ងៃទី៥ ខែឧសភា ដោយក្នុង១ថ្ងៃរកប្រេងឆៅបាន ២ ១០០ប៉ារ៉ែល។
សូមបញ្ជាក់ថា ការផលិតប្រេងឆៅនៅវៀតណាម មានការធ្លាក់ចុះចំនួន ៣,៦% មកសល់ត្រឹម ២,៧៨លានម៉ែត្រតោនប៉ុណ្ណោះ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


