Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីដ៏សាហាវ កម្ទេចផ្ទះ ១ ១៨២ខ្នង, កប់មនុស្សជាង ៣០០នាក់ នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសៅរ៍ទី២៥ខែឧសភា, គ្រោះកាច បាក់ដីដ៏សាហាវនៅប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ បានកម្ទេចផ្ទះជាង ១ ១៨២ខ្នងបាក់សង្កត់មនុស្សជាង៣០០នាក់ ខណៈរបាយការណ៍បឋមបង្ហាញថា មានមនុស្សជាង១០០នាក់ហើយ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ព្រឹកថ្ងៃសុក្រទី២៤ខែឧសភា ក្នុងភូមិដាច់ស្រយាល Kaokalam នៃខេត្ត Enga ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីរដ្ឋធានី ព័រម៉ូរេសប៊ី។

ដោយសារតែបញ្ហាអាកាសធាតុ និងស្ថានភាពផ្លូវដ៏លំបាក បូករួមទាំងទីតាំងនៅឆ្ងាយនិងផ្លូវដាច់ផងនោះ ទើបធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះត្រូវជួបឧបសគ្គក្នុងប្រតិបត្តិការរុករក។

យោងតាមអង្គការ Care Australia, គ្រោះអាក្រក់នេះ ប៉ះពាល់ដល់ផ្ទៃដីជាង២០០គីឡូម៉ែត្រការ៉េ រួមទាំងផ្លូវធំប្រវែង ១៥០ម៉ែត្រចូលទៅក្នុងខេត្ត Enga ផងដែរ។

ទន្ទឹមនោះ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានឲ្យដឹងថា ភូមិចំនួន៦ ក៏ត្រូវរងផលប៉ះពាល់ដោយការបាក់ដីផ្សេងទៀត នៅក្នុងតំបន់ Mulitaka នៃខេត្តតែមួយនេះផងដែរ។

សូមបញ្ជាក់ថា ប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងត្បូងមួយនេះ គឺងាយរងគ្រោះដោយគ្រោះធម្មជាតិណាស់ ដូចជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងរញ្ជួយដីជាដើម។

កាល​ពី​ខែ​មីនា មនុស្ស​យ៉ាង​តិច​២៣​នាក់​បាន​ស្លាប់ ​ដោយ​ការ​បាក់​ដី​នៅ​ក្នុង​ខេត្ត​ក្បែរខេត្ត Enga នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះការបាញ់បោះដាក់គ្នារវាងក្រុមកុលសម្ព័ន្ធនៅ ប៉ាពូញូវហ្គីណេ ស្លាប់មនុស្សជាង ៦០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម