ព័ត៌មានអន្ដរជាតិ
លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងចិនចូលរួមក្នុងសន្និសីទសន្តិភាពអន្តរជាតិនាពេលខាងមុខ ជាពិសេសលោកប្រធានាធិបតីទទូចសុំឲ្យថ្នាក់ដឹកនាំទាំងនេះបង្ហាញផ្លូវសន្តិភាពពិតប្រាកដដល់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ។

ទន្ទឹមនោះ លោក Zelensky បានហៅចំៗទៅដល់ឈ្មោះលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតី Xi Jinping ហើយបានស្នើដល់មេដឹកនាំនៃមហាអំណាចទាំងពីរជួយជំរុញឲ្យមានសុខសន្តិភាពពិតប្រាកដ ពោលមិនមែនគ្រាន់តែហារមាត់និយាយឲ្យផ្អាកការវាយប្រហារប៉ុណ្ណឹងទេ ។
លោក Zelensky បានព្យាយាមឈ្មុសឈ្មុលប្រើប្រាស់កិច្ចប្រជុំដែលនឹងរៀបចំឡើងនៅប្រទេសស្វីសនាខែក្រោយដើម្បីសម្រេចផែនការសន្តិភាពរបស់លោក ជាពិសេសគឺការដង្ហើយហៅទៅកាន់មេដឹកនាំជាង ៨០ ប្រទេសនៅលើពិភពលោកដែលនៅតែឈរប្រកៀកស្មាជាមួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងកិច្ចប្រជុំកំពូលមួយនេះ ។

ចំណែកប្រធានបទដែលប្រធានាធិបតីអ៊ុយក្រែនចង់លើកមកដាក់តុពិភាក្សាក្នុងជំនួបកំពូលនោះរួមមានការដោះដូរអ្នកទោសជាមួយរុស្ស៊ី បញ្ហាថាមពល និងសន្តិសុខនុយក្លេអ៊ែរ ក៏ដូចជាការបញ្ជូនកុមារទៅកាន់ប្រទេសរុស្ស៊ីវិញជាដើម ស្របពេលដែលរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ នៅភាគខាងកើតអ៊ុយក្រែន ។
គួរបញ្ជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ កិច្ចប្រជុំកំពូលស្ដីពីសុខសន្តិភាពនៅអ៊ុយក្រែននឹងរៀបចំឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លើតំបន់ភ្នំ Burgenstock ក្នុងទីក្រុង Nidwalden នៃប្រទេសស្វីស ខណៈព្រឹត្តិការណ៍នេះទៀតសោតមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់លោក Zelensky រួមជាមួយសំណើផ្សេងទៀតដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


