ព័ត៌មានអន្ដរជាតិ
មហាក្សត្រិយានីអង់គ្លេស អង្វរអ្នកមិនចាក់វ៉ាក់សាំងកូវីដ ឲ្យគិតគេផង កុំគិតតែខ្លួនឯង
មហាក្សត្រិយានី Elizabeth ទី២ បានអំពាវនាវឲ្យអ្នករាល់គ្នាបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ ហើយព្រះនាង បានធ្វើការស្តីបន្ទោសខ្លាំងៗដល់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង។

ព្រះមហាក្សត្រិយានីព្រះជន្ម៩៤វស្សាអង្គនេះ មានបន្ទូលថា យើងទាំងអស់គ្នាត្រូវតែជួយកម្ចាត់មេរោគ ដែលព្រះនាងប្រដូចទៅនឹងរោគពិស។
ព្រះនាងមានបន្ទូលថា អ្នកដែលបដិសេធការចាក់វ៉ាក់សាំង គួរតែគិតអំពីអ្នកផ្សេងជាជាងខ្លួនឯង។
ប្រមុខរដ្ឋអង្គនេះដែលចាក់វ៉ាក់សាំងកាលពីខែមករា មានបន្ទូលទៀតថា បន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំង អ្នកមានអារម្មណ៍ថាត្រូវបានការពារ។

កាលពីខែមុន ព្រះមហាក្សត្រីបានសម្រេចបញ្ចេញជាសាធារណៈនូវដំណឹងដែលព្រះនាងបានទទួលវ៉ាក់សាំងជាមួយព្រះស្វាមី ព្រះអង្គម្ចាស់ Philip ព្រះជន្ម៩៩វស្សាដើម្បីផ្ញើសារនៃក្តីសង្ឃឹមទៅកាន់ប្រទេសជាតិ។
ប៉ុន្តែនៅក្នុងការធ្វើអន្តរាគមន៍ដ៏កម្រនិងមិនធ្លាប់មានស្តីពីគោលនយោបាយរបស់រដ្ឋាភិបាល ព្រះមហាក្សត្រីបានស្តីបន្ទោសខ្លាំងៗ ដល់អ្នកដែលជ្រើសរើសមិនទទួលយកវ៉ាក់សាំងដោយមានបន្ទូលថា “វាពិតជាលំបាកណាស់សម្រាប់ប្រជាជនប្រសិនបើពួកគេមិនធ្លាប់ចាក់វ៉ាក់សាំងឬធ្លាប់ចាក់។ ប៉ុន្តែពួកគេគួរតែគិតអំពីអ្នកផ្សេងជាជាងខ្លួនឯង”។

ការលើកឡើងរបស់ព្រះនាងអំពីការចាក់វ៉ាក់សាំងបានកើតឡើង បន្ទាប់ពីមានស្ថិតិថា បុគ្គលិកមណ្ឌលថែទាំម្នាក់ក្នុងចំណោម៣នាក់ នៅតែមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាហេតុធ្វើឲ្យអាយុជីវិតរបស់ពលរដ្ឋងាយរងគ្រោះ មានហានិភ័យ។
វេជ្ជបណ្ឌិតម្នាក់ក្នុងចំណោម១០នាក់របស់ NHS ក៏មិនបានទទួលវ៉ាក់សាំងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ស្ត្រីរកស៊ីផ្លូវភេទបង់ក្លាដែស ទទួលបានការចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ អាជ្ញាធរខណ្ឌឫស្សីកែវ បដិសេធ បិទ«សង្កាត់ ទួលសង្កែទី២ គីឡូម៉ែតលេខ៦ និងសង្កាត់ប្ញស្សីកែវ »
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


