ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី បើកចិត្ត ទទួលជនបរទេសណា ដែលចង់ចូលបម្រើក្នុងជួរកងទ័ពរបស់ខ្លួន
ស្របពេលរដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងប្រឈមកង្វះកម្លាំងទ័ពនិងការគំរាមកំហែងក្នុងតំបន់, កម្លាំងការពារអូស្ត្រាលី (ADF) ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសជនបរទេស ដើម្បីមកជួយពង្រឹងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៣ខែមិថុនា ចាប់ពីខែកក្កដាទៅ ជនជាតិនូវែលសេឡង់ ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី អាចដាក់ពាក្យចូលបម្រើទ័ពបាន ហើយចាប់ពីឆ្នាំក្រោយ ផែនការនេះ ក៏នឹងអនុញ្ញាតឲ្យកែនជនបរទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីលោក Richard Marles និយាយថា វិធានការនេះគឺចាំបាច់ជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេសជាតិ ក្នុងទសវត្សរ៍ក្រោយ និងហួសពីនេះទៀត។

សម្រាប់លក្ខខណ្ឌវិញ អ្នកដែលចង់ចូលរួមជាមួយ ADF ត្រូវតែជាមនុស្សពេញវ័យ ពេញរូបពេញរាង, រស់នៅក្នុងប្រទេសអូស្ត្រាលីបានយ៉ាងតិចមួយឆ្នាំមុនពេលដាក់ពាក្យ និងជាអ្នកមិនធ្លាប់បម្រើក្នុងជួរកងទ័ពបរទេសនារយៈពេលពីរឆ្នាំចុងក្រោយ។
គ្មានអ្វីត្រូវសង្ស័យឡើយ ប្រទេសទាំងប៉ុន្មានខាងលើនេះ គឺសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្តង ដែលកាលពីឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ជាមួយគ្នាថែមទៀត។

មិនត្រឹមប៉ុណ្ណឹង អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងនូវែលសេឡង់ ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាផងដែរ ក្នុងការចែករំលែកព័ត៌មានសម្ងាត់ក្រោមសម្ព័ន្ធភាពមួយដែលគេហៅថា Five Eyes។
សូមបញ្ជាក់ថា ទីក្រុងកង់បេរ៉ា បានបង្ហាញកង្វល់កាន់តែខ្លាំង ចំពោះការកើនឡើងឥទ្ធិពលរបស់ចិន ជាពិសេសបញ្ហាភូមិសាស្រ្តនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង។ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអូស្រ្តាលីមុន បានប្រកាសផ្តល់កញ្ចប់ថវិកា២៥.៤ពាន់លានដុល្លារ ដើម្បីបង្កើនចំនួនបុគ្គលិកកងទ័ព ឲ្យបាន៣០% ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អូស្ត្រាលី ស្វែងរកកិច្ចចរចាយោធាជាមួយ ចិន ក្រោយបង្កើនទំនាក់ទំនងជាមួយ ហ្វីលីពីន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


