ព័ត៌មានអន្ដរជាតិ
ប្រទេសសមាជិកណាតូជឿថា លោក Trump ពិតជាអាចពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន ក្នុងពេល ២៤ ម៉ោង
“លោក Donald Trump ដែលជាបេក្ខភាពដ៏មានសក្កានុពលមកពីគណបក្សសាធារណរដ្ឋ និងសហភាពអឺរ៉ុប (EU) ប្រាកដជាអាចពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែនបានក្នុងរយៈពេល ២៤ ម៉ោង” ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងចុះផ្សាយដោយទីភ្នាក់រងារព័ត៌មាន TASS កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ។

លោក Orban បាននិយាយថា “ប្រសិនបើលោក Trump និង EU ពិតជាចង់ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែនមែននោះ គឺអាចធ្វើវាបានត្រឹមតែក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ។ ខ្ញុំគិតថា ប្រសិនបើលោក Trump ឈ្នះឆ្នោតក្លាយជាប្រធានាធិបតី គាត់នឹងអាចសម្រេចបានបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមក្នុងមួយថ្ងៃ ហើយបន្ទាប់មកនឹងមានការចាប់ផ្ដើមកិច្ចចរចាតែម្ដង” ។
លោកនាយករដ្ឋមន្ត្រីវ័យ ៦១ រូបនេះបានប្រាប់កាសែតអ៊ីតាលី Il Giornale ថា EU នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនាខាងមុខ ដូច្នេះយើងសង្ឃឹមថា ការបោះឆ្នោតនាពេលនេះនឹងជួយពាំនាំជោគជ័យណាមួយសម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយសារតែពលរដ្ឋរបស់យើងចង់បានសុខសន្តិភាព មិនមែនជាសង្គ្រាម ក៏ដូចជាល្បែងនយោបាយរបស់មហាអំណាចនោះទេ ។

ពិតណាស់ វោហារសាស្ត្ររបស់លោក Orban នៅពេលនេះ គឺមិនខុសពីអ្វីដែលលោក Trump ធ្លាប់លើកឡើងពីមុនមកនោះទេ ។ កាលពីឆ្នាំមុន អតីតប្រធានាធិបតីទី ៤៥ របស់អាមេរិករូបនេះបានអួតអាងថា លោកនឹងចរចាបញ្ចប់ភ្នក់ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដោយប្រើពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ជាពិសេសជម្លោះមួយនេះនឹងមិនលេចរូបរាងឡើយ ប្រសិនបើលោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០២០ កន្លងទៅ ។
ចំណែកសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខនេះ លោក Trump ក៏មានផែនការយុទ្ធសាស្ត្រដោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធីផងដែរ ។ អតីតប្រធានាធិបតីវ័យ ៧៨ ឆ្នាំរូបនេះបានលើកឡើងកាលពីដើមខែឧសភាថា លោកមានសារដ៏សាមញ្ញមួយ ប៉ុន្តែមានខ្លឹមសារគ្រប់គ្រាន់ដែលនឹងឈានដល់ការពន្លត់ភ្លើងសង្គ្រាមមួយនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Biden បញ្ជាក់ជាថ្មីថា អាមេរិក នឹងប្រើកម្លាំងយោធាពាំង តៃវ៉ាន់ បើ ចិន ហ៊ានលុកលុយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


