ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ព្រមានចាត់វិធានការសងសឹក ជុំវិញរឿងបង្ហោះប៉េងប៉ោង និងឧបករណ៍បំពងសម្លេង
អ្នកស្រី គីម យូជុង បានព្រមានសងសឹករដ្ឋាភិបាលក្រុងសេអ៊ូល ក្រោយពីមានការចាក់ឧបករណ៍បំពងសម្លេង និងការបង្ហោះប៉េងប៉ោងភ្ជាប់ខិតប័ណ្ណប្រឆាំងចូលក្នុងទឹកដីប្រទេសកូរ៉េខាងជើង។ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានចាត់ទុកទង្វើទាំងនេះគឺជាការចាក់សាំងលើកម្ដៅភ្លើងនៃជម្លោះព្រំដែនរវាងប្រទេសទាំង២ឲ្យកាន់តែឆេះខ្លាំងឡើងមួយកម្រិតថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនយោបាយវ័យ៣៦ឆ្នាំ និងជាអ្នកមានឥទ្ធិពលនៅកូរ៉េខាងជើងរូបនេះ បានរៀបរាប់ថា ការចាក់ឧបករណ៍បំពងសម្លេង និងការបង្ហោះប៉េងប៉ោងដោយក្រុមសកម្មជនកូរ៉េខាងត្បូង គឺជាការបង្ករឿង ដែលអាចបង្កើតជាស្ថានភាពដ៏មានគ្រោះថ្នាក់បំផុតមួយ។ អ្នកស្រី គីម យូជុង បាននិយាយថា “ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តចែកចាយខិត្តប័ណ្ណ និងចាក់ឧបករណ៍បំពងសម្លេងផ្សព្វផ្សាយនៅតាមបន្ទាត់ព្រំដែនទៀត នោះខ្លួនប្រាកដណាស់នឹងឃើញពីការវាយបកប្រឆាំងសាជាថ្មីពីកូរ៉េខាងជើង”។
ភាពតានតឹងចុងក្រោយនេះ បានកើតឡើងកាលពីខែឧសភាមុន បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះប៉េងប៉ោងរាប់ម៉ឺន ចងភ្ជាប់ជាមួយសំរាម ចូលទឹកដីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូលបានប្រើប្រាស់យន្តហោះលួចឈ្លបការណ៍សម្ងាត់ និងមានសកម្មជនកូរ៉េខាងត្បូងបានបាញ់បង្ហោះប៉េងប៉ោងរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន។

ជាការឆ្លើយតប កូរ៉េខាងត្បូង បានសម្រេចផ្អាកកិច្ចព្រមព្រៀងព្រំដែនយោធាឆ្នាំ២០១៨ ជាមួយប្រទេសកូរ៉េខាងជើង។ ក្រោយសេចក្ដីសម្រេចនេះ កូរ៉េខាងត្បូង បានចាប់ផ្ដើមចាក់ផ្សាយកម្មវិធីវិទ្យុ មានចំណងជើងថា “សម្លេងនៃសេរីភាព” តាមរយៈឧបករណ៍បំពងសម្លេង សាជាថ្មីម្ដងទៀត កាលពីថ្ងៃអាទិត្យទី៩ ខែមិថុនា។ ការប្រើប្រាស់ឧបករណ៍បំពងសម្លេងនេះ ធ្វើឡើងដោយអង្គភាពសង្គ្រាមចិត្តសាស្ត្រនៃក្រសួងការពារជាតិកូរ៉េខាងត្បូង៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


