ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Stellantis ប្រកាសប្រមូលរថយន្តជាង២ម៉ឺនគ្រឿងមកវិញ ជុំវិញបញ្ហាគ្រប់គ្រងលំនឹង
ក្រុមហ៊ុនផលិតរថយន្ត Stellantis របស់អាមេរិកនឹងប្រមូលរថយន្តប្រភេទ SUV និងភីកអាប់ចំនួន ២១១ ៥៨១គ្រឿង ដោយសារបញ្ហាដែលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងលំនឹងស្វ័យប្រវត្តិ(ESC )របស់រថយន្ត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី ១០ ខែមិថុនានេះ។

ក្រុមហ៊ុនបានប្រកាសថា បញ្ហានេះកើតចេញពីប្រព័ន្ធហ្រ្វាំងដែលមានបញ្ហាធ្វើឲ្យប្រព័ន្ធគ្រប់គ្រងលំនឹងមិនដំណើរការ។ ESC ត្រូវបានរចនាឡើងដើម្បីជួយទប់ឱ្យរថយន្តមានស្ថិរភាពដោយស្វ័យប្រវត្តិ ហើយវារក្សារសុវត្ថិភាពដ៏សំខាន់នៅក្នុងរថយន្ត ក្នុងការការពារការបាត់បង់ការគ្រប់គ្រងចង្កូតរថយន្តក្នុងស្ថានភាពអាសន្ន នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រងដូចជានៅលើផ្លូវដែលមានព្រឹល ឬទឹកជំនន់ជាដើម។
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA), ការប្រើប្រាស់យានយន្តដែលមានបញ្ហាប្រព័ន្ធរក្សាលំនឹងនេះ អាចបង្កើនលទ្ធភាពនៃគ្រោះថ្នាក់ចរាចរណ៍ ខណៈការសិក្សាជាច្រើនរកឃើញថា ប្រព័ន្ធគ្រប់គ្រងលំនឹងស្វ័យប្រវត្តិនេះមានទំនោរកាត់បន្ថយការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាពិសេសការក្រឡាប់រថយន្ត។

ម៉ូដែលដែលត្រូវបានគេហៅមកវិញគឺ Dodge Durango ឆ្នាំ ២០២២និងម៉ូដែល Ram 2500 និង 3500 ឆ្នាំ២០២២ ខណៈម៉ូដែលRam 2500 គឺជារថយន្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានរថយន្តភីកអាប់ជិត ១៥៨,០០០គ្រឿងត្រូវបានប្រមូលមកវិញ និងរថយន្ត Durangos ជាង ៥៣,០០០គ្រឿង ខណៈម៉ូដែល 524 Ram 3500s មានជំនួនតិចតួចប៉ុណ្ណោះនឹងត្រូវប្រមូលមកវិញ។
គួរបញ្ជាក់ថាក្រុមហ៊ុន Stellantis នឹងចាប់ផ្តើមជូនដំណឹងដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់នៅចុងខែកក្កដាខាងមុខ ហើយម្ខាស់រថយន្តនឹងអាចនាំយករថយន្តរបស់ពួកគេទៅកាន់ភ្នាក់ងារចែកចាយ ដើម្បីធ្វើការជួសជុលដោយឥតគិតថ្លៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


