ព័ត៌មានអន្ដរជាតិ
កូវីដ នៅថៃ ឆ្លងខ្លាំងឈានដល់កម្រិតព្រួយបារម្ភ ខណៈមានអ្នកស្លាប់ រាល់ថ្ងៃ
សារព័ត៌មាន Bangkok Post បានរាយការណ៍នៅថ្ងៃអង្គារទី១១ខែមិថុនាថា ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ កំពុងហក់ឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ហើយអ្វីដែលជាកង្វល់គឺថា មានអ្នកជំងឺស្លាប់ជារៀងរាល់ថ្ងៃ។
តាមទិន្នន័យពីមជ្ឈមណ្ឌលព័ត៌មានជំងឺកូវីដ១៩ ក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈ, ករណីជំងឺកូវីដកាលពីសប្តាហ៍មុន បានហក់ឡើងដល់៩០០ករណី ហើយមួយថ្ងៃមានអ្នកស្លាប់ម្នាក់។
តាមទិន្នន័យ, ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ដល់៨ខែមិថុនា មានអ្នកជំងឺកូវីដចំនួន ១ ៧៦២នាក់ បានចូលសម្រាកក្នុងមន្ទីរពេទ្យ ពោលជាមធ្យម មួយថ្ងៃមានអ្នកឆ្លង ៣៩៥ករណី។
បើធៀបនឹងថ្ងៃទី២៦ខែឧសភាដល់ថ្ងៃទី១ខែមិថុនា, តួលេខនេះមានការកើនឡើង ៤៨.៣% ពោលគឺមានអ្នកជំងឺចូលពេទ្យ ១ ៨៦៣នាក់ ស្មើនឹង ២៦៦នាក់ក្នុងមួយថ្ងៃ។
បើគិតចាប់តាំងពីខែមករាដើមឆ្នាំនេះមក មានអ្នកជំងឺរហូតដល់ទៅ ២៣ ២៤៥នាក់ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ ហើយសរុបមកទល់ពេលនេះ មានមនុស្សស្លាប់ ១៣៧នាក់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លេចចេញកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀត កំពុងអុកឡុកនៅថៃ បង្កក្តីបារម្ភខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


