ព័ត៌មានអន្ដរជាតិ
ស្ថាបនិក WikiLeaks នឹងមានសេរីភាពឡើងវិញ ក្រោយសារភាពទោសកំហុស
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ នៅទីបំផុត ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានយល់ព្រមសារភាពកំហុសចំពោះការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ជាប់ពាក់ព័ន្ធការទម្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាទ្រង់ទ្រាយធំ ដែលការសារភាពទោសកំហុសនេះ នឹងធ្វើឲ្យលោកមានសេរីភាពឡើងវិញ។

ការទទួលស្គាល់នេះទៀតសោត ត្រូវបានគេដឹងច្បាស់ថា ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ដែលនឹងអនុញ្ញាតឲ្យលោកចៀសផុតការជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី រដ្ឋអាជ្ញាក្រសួងយុត្តិធម៌អាមេរិក នឹងស្វែងរកការកាត់ទោសដាក់ពន្ធនាគាររយៈពេល៦២ខែ ពោលគឺស្មើនឹងរយៈពេលដែលលោក Assange ជាប់ពន្ធនាគារមានសុវត្ថិភាពខ្ពស់ក្នុងទីក្រុងឡុងដ៍ ដើម្បីប្រយុទ្ធតស៊ូនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិករួចទៅហើយ។

លើសពីនេះ កិច្ចព្រមព្រៀងថ្មី នឹងអនុញ្ញាតឲ្យលោក Assange អាចវិលត្រលប់ទៅប្រទេសកំណើតរបស់លោក នៅអូស្ត្រាលីវិញបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមានការទម្លាយព័ត៌មានច្បាស់ដែរទេថាតើ មានលក្ខខណ្ឌអ្វីខ្លះទៀត ដែលត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
ក្រៅពីករណីខាងលើនេះ លោក Assange ក៏ប្រឈមមុខនឹងការចោទប្រកាន់ដាច់ដោយឡែក ពីបទរំលោភសេពសន្ថវៈ និងផ្លូវភេទនៅប្រទេសស៊ុយអែត ផងដែរ។

សូមបញ្ជាក់ជាថ្មី លោក Assange ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន១៨ករណី ជុំវិញរឿងរ៉ាវឆ្នាំ២០១៩ ពាក់ព័ន្ធតួនាទីរបស់លោកក្នុងការទម្លាយព័ត៌មានសម្ងាត់របស់អាមេរិកជាពិសេសលើបញ្ហាសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ជាហេតុធ្វើឲ្យលោកប្រឈមការជាប់ពន្ធនាគារអតិបរមារហូតដល់១៧៥ឆ្នាំឯណោះ។
គេហទំព័រ Wikileaks ដែលលោក Assange បង្កើតឡើងក្នុងឆ្នាំ២០០៦ បានបោះពុម្ពផ្សាយឯកសារជាង១០លានសន្លឹក នៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហៅថា ជាការទម្លាយឯកសារសម្ងាត់ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


