ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកភ្ញៀវទេសចរជាង ៣០០នាក់ ផ្ទុះឆេះម៉ាស៊ីន នៅ ភូកេត
ម៉ាស៊ីនមួយរបស់យន្តហោះទេសចរណ៍ ដឹកមនុស្សចំនួន៣២១នាក់នៅក្នុងប្រទេសថៃ បានឆាបឆេះជាអណ្តាតភ្លើង ខណៈសម្បកកង់របស់វាបានផ្ទុះ ដែលនាំឲ្យភីឡុត បញ្ឈប់ការហោះហើរភ្លាមៗ។

ក្នុងគ្រាមានអាសន្ន, អ្នកដំណើរចំនួន៣០៩នាក់ និងក្រុមអាកាសយានិក១២នាក់នៅលើយន្តហោះទេសចរណ៍រុស្ស៊ីក្នុងខេត្តភូកេត ប្រទេសថៃ ត្រូវបានជម្លៀសចេញ និងបង្ខំឲ្យរង់ចាំជើងហោះហើរថ្មី។
រូបភាព និងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល បានបង្ហាញពីយន្តហោះ Boeing 767-306ER ត្រូវភ្លើងឆាបឆេះភ្លាមៗដោយសារតែការផ្ទុះម៉ាស៊ីន។

មានការសង្ស័យថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីមិនបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព និងព្យាយាមប្រតិបត្តិការយន្តហោះវ័យចំណាស់ដែលគ្មានការថែទាំត្រឹមត្រូវ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចយ៉ាងពាក់ព័ន្ធសង្រ្គាមរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន។
យន្តហោះអាយុ២៦ឆ្នាំមួយគ្រឿងនេះ ដំណើរការដោយក្រុមហ៊ុនជួល Azur Air ហើយកំពុងធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភូកេត ទៅកាន់ទីក្រុងមូស្គូ។

ក្រោយមក អ្នកដំណើរនៃជើងហោះហើរ ZF-3604 ត្រូវបានផ្តល់ជូនសណ្ឋាគារ អាហារក្តៅ និងភេសជ្ជៈ ខណៈពេលកំពុងរង់ចាំការចាកចេញទៅកាន់ទីក្រុងមូស្គូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្រ្តីពីរក្រុមឈ្លោះគ្នា វាយតប់ដល់របូតអាវ ផ្អើលអ្នកដំណើរពេញយន្តហោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


