ព័ត៌មានអន្ដរជាតិ
ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស
ប្រទេសឡាវ បានពង្រីកវិធានការការពារជំងឺកូវីដ១៩របស់ខ្លួន ហើយតម្រូវឲ្យជនបរទេសទាំងអស់ដែលចូលក្នុងប្រទេស ត្រូវទិញធានារ៉ាប់រងជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងដែលចេញដោយ គណៈកម្មាធិការជាតិការពារនិងគ្រប់គ្រងជំងឺកូវីដ១៩បានឲ្យដឹងថា ឥឡូវ ការធានារ៉ាប់រងជំងឺកូវីដ១៩ គឺចាំបាច់ត្រូវតែបន្ថែមទៅលើឯកសារធ្វើដំណើរផ្សេងទៀតនិងសំណើអនុញ្ញាតចូលក្នុងប្រទេស។
យោងតាមការចុះផ្សាយរបស់កាសែត Vientiane Times នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អ្នកមិនមែនជាពលរដ្ឋឡាវដែលមានបំណងចូលប្រទេសនេះ ត្រូវតែទាក់ទងស្ថានទូតរបស់ពួកគេពាក់ព័ន្ធនឹងការទិញធានារ៉ាប់រងជំងឺកូវីដ១៩។ ការធានារ៉ាប់រងនេះនឹងត្រូវចំណាយលើថ្លៃថ្នាំពេទ្យ ក្នុងករណីអ្នកដែលទិញធានារ៉ាប់រង ឆ្លងវីរុស។

គោលនយោបាយដែលមានលក្ខណៈទូលំទូលាយបំផុតនេះ ក៏នឹងធានាដល់អ្នកទិញធានារ៉ាប់រង មិនឲ្យមានផលប៉ះពាល់ដែលបង្កឡើងដោយវីរុសផងដែរ។
ឥឡូវនេះ ការចំណាយពិសេសត្រូវបានទាមទារ ពីព្រោះគោលនយោបាយធានារ៉ាប់រងសុខភាពនិងការធ្វើដំណើរធម្មតា មិនបានផ្តល់ការការពារប្រឆាំងនឹងជំងឺរាតត្បាតនេះទេរួមទាំងឧប្បត្តិហេតុណាមួយដែលទាក់ទងនឹងជំងឺកូវីដ១៩ផងដែរ។

មិនដូចការធានារ៉ាប់រងសុខភាពចាំបាច់សម្រាប់អ្នកចូលនិវត្តន៍ទេ ការធានារ៉ាប់រងជំងឺកូវីដ១៩ អាចត្រូវបានចេញដោយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ឬក្រុមហ៊ុនធានារ៉ាប់រងដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ខេត្តព្រះសីហនុបើកយុទ្ធនាការចែកម៉ាសជូនពលរដ្ឋខណៈមានផ្ទុះជំងឺកូវីដ១៩ខ្លាំងក្លា
ចុចអាន៖ ទីបំផុត ផ្សារបង្គាផ្ទុះកូវីដក្នុងខេត្ត សាមុត សាខន បានបើកឡើងវិញក្រោយបិទជាង២ខែ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


