ព័ត៌មានអន្ដរជាតិ
អតីតតារាប៉ុបថៃ Pookie ត្រូវកាត់ទោសជាប់ពន្ធនាគារ ៣៨ឆ្នាំ ពីបទជួយដូរគ្រឿងញៀន និងលាងលុយខ្មៅ
តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានសម្រេចដាក់ពន្ធនាគារ នាង Prissana Praisaeng ឈ្មោះក្រៅគេស្គាល់ថា Pookie ដែលជាអតីតតារាប៉ុបរបស់ប្រទេសថៃ រួមនិងស្វាមីឲ្យជាប់ពន្ធនាគាររយៈពេល ៣៨ឆ្នាំ និង ៩ខែ ដោយសាររកឃើញពិតជាមានពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងលាងលុយខ្មៅ។

ក្រៅពីជាប់ពន្ធនាគារ អតីតតារាប៉ុបវ័យ ៤១ឆ្នាំ និងស្វាមីវ័យ ៥០ឆ្នាំ ក៏ត្រូវតុលាការពិន័យជាប្រាក់ ៣,៦លានបាត ស្មើប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។
មុននេះ តុលាការថៃ ធ្លាប់បានកាត់ទោសឲ្យពិរុទ្ធជនទាំងពីរជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែដោយមានពួកគេព្រមានសារភាពទទួលស្គាល់កំហុស ទើបសម្រាលទោសមកត្រឹម ៣៨ឆ្នាំ ៩ខែ។
ជាមួយគ្នានេះ ជនពាក់ព័ន្ធទី៣ ដែលមានសញ្ជាតិតៃវ៉ាន់ ឈ្មោះ Cheng Yi វ័យ ២៩ឆ្នាំ ត្រូវកាត់ទោសជាប់ពន្ធនាគារ ២៥ឆ្នាំ និងពិន័យជាប្រាក់ ២,៥លានបាត។
នាង Pookie ធ្លាប់បានសាងកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យចម្រៀងរបស់ថៃប្រមាណជាង ២០ឆ្នាំមកហើយ ខណៈបទចម្រៀងល្បីល្បាញបំផុតរបស់នាង គឺ Sha-La-La-La-La ហើយត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃ ១៧ មិថុនា ឆ្នាំ២០២០ ដោយត្រូវចោទប្រកាន់ពីបទផ្សំគំនិតជាមួយជនជាតិតៃវ៉ាន់ ដឹកជញ្ជូនគ្រឿងញៀនទៅកាន់កោះតៃវ៉ាន់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
អត្ថបទពាក់ព័ន្ធ៖
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


