ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់និងចលនាសកម្មប្រយុទ្ធទាំងអស់ ប្រកាសជួយក្រុមហេសបូឡា ពេញទំហឹង បើធ្វើសង្គ្រាមជាមួយ អ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់ ព្រមទាំងសមាជិកនៃចលនាសកម្មប្រយុទ្ធទាំងអស់ នឹងជួយក្រុម ហេសបូឡា របស់លីបង់ ពេញទំហឹង ប្រសិនបើផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលមែន។ នេះបើតាមការប្រកាសរបស់លោក Kamal Kharrazi ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ នៅថ្ងៃអង្គារទី២ខែកក្កដាឆ្នាំ២០២៤។

លោក Kharrazi បាននិយាយក្នុងបទសម្ភាសមួយជាមួយកាសែត Financial Times ថា “ប្រជាជនលីបង់ទាំងអស់ រួមទាំងរដ្ឋអារ៉ាប់ និងរាល់សមាជិកនៃចលនាតស៊ូ គឺនឹងគាំទ្រប្រទេសលីបង់ប្រឆាំងអ៊ីស្រាអែល។ ប្រសិនបើអ៊ីស្រាអែលបើកការវាយលុកពេញលក្ខណៈប្រឆាំងក្រុមហេសបូឡាមែន វាអាចបង្កជាសង្គ្រាមក្នុងតំបន់។ យ៉ាងណា ទីក្រុងតេហេរ៉ង់ មិនចាប់អារម្មណ៍នឹងជម្លោះក្នុងតំបន់ឡើយ ថែមជំរុញឲ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀតផង”។
ការប្រកាសរបស់លោកកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ ព្រមានបែបខ្លាំងៗថា អ៊ីស្រាអែលនឹងត្រូវប្រឈមមុខជាមួយសង្រ្គាមដ៏មហន្តរាយបំផុតនិងរំលាយប្រទេសចោលតែម្តង ប្រសិនបើកម្លាំងរបស់ខ្លួនចូលឈ្លានពានលីបង់មែន។

វាកើតឡើងស្របពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសថា ទីក្រុងហ្ស៊េរុយសាឡិម ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។
ជាការឆ្លើយតប បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកសម្តីរបស់លោក Netanyahu ថាជាសង្គ្រាមផ្លូវចិត្តនិងការឃោសនា ប៉ុន្តែបានព្រមានថា “សង្រ្គាមនឹងកើតឡើងមិនខានឡើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយប្រហារពេញទំហឹងលើទឹកដីលីបង់ មែន”។

បើយោងតាមតួលេខរបស់ AFP, ជាង៨ខែ នៃការបាញ់គ្នាឆ្លងដែនរវាងភាគីទាំងពីរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៨១នាក់បាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ដែលភាគច្រើនគឺជាយុទ្ធជន ប៉ុន្តែក៏មានជនស៊ីវិលចំនួន៩៤នាក់ផងដែរ។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នារាល់ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ គំរាមធ្វើសង្គ្រាមរំលាយប្រទេសចោល ជាមួយ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


