Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤, ប៉ូលិសថៃជឿជាក់ថា មនុស្ស៦​នាក់ ​ពិតជាត្រូវបានបំពុល​ស្លាប់ ​ក្នុង​បន្ទប់​សណ្ឋាគារ​លំដាប់ផ្កាយ៥មែន ហើយប៉ូលិសទទួលតម្រុយ​ថា ក្នុងចំណោមនោះ មានស្រ្តីម្នាក់ គឺជាអ្នកដាក់ថ្នាំបំពុល រួចក៏ធ្វើអត្តឃាតតាមក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bangkok Post)

ជនរងគ្រោះទាំង៦ មានសញ្ជាតិអាមេរិក២នាក់ គឺ Sherine Chong អាយុ ៥៦ឆ្នាំ និង Dang Hung Van អាយុ ៥៥ឆ្នាំ ចំណែក៤នាក់ទៀត គឺជាជនជាតិវៀតណាម ឈ្មោះ Thi Nguyen Phuong អាយុ៤៦ឆ្នាំ និងប្តីឈ្មោះ Hong Pham Thanh អាយុ៤៩ឆ្នាំ, Thi Nguyen Phuong Lan អាយុ៤៧ឆ្នាំ និង Dinh Tran Phu អាយុ៣៧ឆ្នាំ។

ប៉ូលិសបញ្ជាក់ថា ក្រោយការសាកសួរសាក្សី, ករណីនេះ គឺលាតត្រដាងយ៉ាងច្បាស់ថា មានជាប់ពាក់ព័ន្ធជាមួយរឿងចំពាក់លុយកាក់ ហើយស្រ្តីឈ្មោះ Sherine Chong គឺជាអ្នកដាក់ថ្នាំបំពុលមនុស្ស៥នាក់ទៀត រួចក៏ធ្វើអត្តឃាតតាមក្រោយ។

(រូបថត៖ ប៉ូលិសថៃ)

ប៉ូលិសបន្ថែមថា ក្នុងចំណោមអ្នកទាំង៦ គឺមានម្ចាស់លុយ អ្នកខ្ចី និងអ្នកធានា ហើយបើនិយាយពីទំហំទឹកប្រាក់វិញ គឺមានចំនួន ១០លានបាត (ជិត ២៨០ ០០០ដុល្លារអាមេរិក)។

សាកសពមនុស្សទាំង៦នាក់ ត្រូវបានអ្នករៀបចំបន្ទប់សណ្ឋាគារ Grand Hyatt Erawan ប្រទះឃើញស្លាប់ កាលពីរាត្រីថ្ងៃអង្គារ ខណៈក្រុមស៊ើបអង្កេតជឿថា ពួកគេផុតដង្ហើមអស់រយៈពេល២៤ម៉ោងទៅហើយ។

(រូបថត៖ EPA)

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះដែរ អគ្គស្នងការរងប៉ូលិសក្រុងបាងកក លោក Noppassin Poonsawat និយាយថា អ្នកទាំង៦ បាន Check in សណ្ឋាគារខុសពេលគ្នា ហើយស្នាក់នៅក្នុងបន្ទប់ចំនួនប្រាំ ពោលគឺបួនបន្ទប់នៅជាន់ទីប្រាំពីរ និងមួយបន្ទប់នៅជាន់ទីប្រាំ។ លុះមកដល់ថ្ងៃចន្ទ Chong បានល្បួងទាំងអស់គ្នាឲ្យមកចូលបន្ទប់លេខ៥០២ នៅជាន់ទីប្រាំ រួចក៏ធ្វើសកម្មភាពតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុបន្ននេះ ប៉ូលិសថៃ កំពុងបន្តការស៊ើបអង្កេត ហើយនឹងធ្វើសន្និសីទសារព័ត៌មានជាបន្តបន្ទាប់បើទទួលបានព័ត៌មាន ឬតម្រុយថ្មីៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូលិសថៃ បើកការស៊ើបអង្កេត ករណីជនជាតិវៀតណាម ៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម