ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ បើកការស៊ើបអង្កេត ករណីជនជាតិវៀតណាម ៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤ ពេលនេះប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេតលើករណីជនជាតិវៀតណាមចំនួន៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Grand Hyatt Erawan Bangkok។

ក្រោយសាកសពអ្នកទាំង៦ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ ត្រូវបានរកឃើញនៅសណ្ឋាគារប្រណីតឯរាជធានីបាងកក, មានការលើកឡើងខុសៗអំពីមូលហេតុនៃការស្លាប់ ប៉ុន្តែប៉ូលិសចង្អុលចំៗថា ពួកគេស្លាប់ដោយសារការបំពុល មិនមែនដោយសារការបាញ់ប្រហារដូចប្រភពខ្លះ លើកឡើងទេ ព្រោះប៉ូលិសមិនបានរកឃើញព័ស្តុតាងនៃគ្រាប់កាំភ្លើងឡើយ។
ពាក់ព័ន្ធករណីនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទៅដល់កន្លែងកើតហេតុ ហើយទទួលព័ត៌មានពីក្រុមអ្នកស៊ើបអង្កេត ដែលរាយការណ៍ថា តាមពិតអ្នកទាំង៦ ផុតដង្ហើម២៤ម៉ោងទៅហើយ មុនពេលរកឃើញ ហើយក្រុមការងារកំពុងធ្វើកោសល្យវិច័យ។

លោកថែមទាំងបញ្ជាក់ទៀតថា ប៉ូលិសត្រូវស្វែងរកមូលហេតុ ព្រោះការស្លាប់គឺជាករណីឃាតកម្ម មិនមែនការធ្វើអត្តឃាតទេ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស សារធាតុគួរឲ្យសង្ស័យ និង DNA របស់ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងភេសជ្ជៈ ដែលកុម្ម៉ង់ទៅបន្ទប់។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបថា មិនមានព័ស្តុតាងនៃការប្រយុទ្ធគ្នាឬលួចប្លន់អ្វីទេ ហើយមានមនុស្សតែម្នាក់គត់ដែលត្រូវរបួស នោះប្រហែលជារូបគេដួល។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប៉ូលិសថៃ ក៏កំពុងស្វែងរកជនទី៧ផងដែរ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីនេះ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង៦ គឺសុទ្ធសឹងជាជនជាតិវៀតណាម ប៉ុន្តែមាន២នាក់ កាន់ Passport អាមេរិក។ ពួកគេបាន Check in សណ្ឋាគារ Grand Hyatt Erawan ពីរពេលផ្សេងគ្នា ពោលគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយពួកគេក៏បាន Check in បន្ទប់ផ្សេងគ្នាផងដែរ ប៉ុន្តែសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


