ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងនៅចិន មនុស្សស្លាប់កើនដល់ ២០នាក់
គិតត្រឹមពេលនេះ តួលេខមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងដែលវាយប្រហារភាគខាងជើង និងភាគនិរតីប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅ បានកើនដល់២០នាក់ហើយ ខណៈរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា តួលេខថ្មីនេះ គឺបូកទាំងចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ស្ពាននៅខេត្ត Shaanxi ដែលបណ្តាលឲ្យរថយន្តធ្លាក់ចូលទន្លេ សម្លាប់មនុស្ស១២នាក់ និងជាង៣០នាក់ទៀត បាត់ខ្លួន។
ទន្ទឹមនោះ នៅខេត្ត Sichuan មនុស្សជាង៣០នាក់ ក៏ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរកាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះដ៏ខ្លាំង បង្កឲ្យមានទឹកជំនន់ភ្លាមៗក្នុងទីក្រុង Ya’an។ ក្រោយមក សាកសពចំនួន៨នាក់ ត្រូវបានគេរកឃើញនៅពេលល្ងាចថ្ងៃដដែល។

យោងតាមទូរទស្សន៍ CCTV, នៅទីក្រុង Nanyang នៃខេត្ត Henan ត្រឹមដើមសប្តាហ៍មុន ទឹកភ្លៀង បានធ្លាក់ចុះសឹងតែស្មើនឹងកម្រិតភ្លៀងធ្លាក់ពេញមួយឆ្នាំទៅហើយ។
សូមបញ្ជាក់ថា ប្រទេសចិន កំពុងស៊ូទ្រាំនឹងអាកាសធាតុកាចសាហាវ ពោលគឺនៅភាគខាងកើតនិងខាងត្បូង មានភ្លៀងធ្លាក់ខ្លាំងហួសប្រមាណ ចំណែកភាគខាងជើង បែរជាត្រូវវាយប្រហារដោយរលកកម្តៅជាបន្តបន្ទាប់ទៅវិញ។

គ្មានអ្វីត្រូវសង្ស័យឡើយ បញ្ហាទាំងនេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាហេតុធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ កាន់តែកើតឡើងញឹកញាប់ និងកាចសាហាវ។
ជាក់ស្តែងកាលពីខែឧសភា ផ្លូវហាយវ៉េមួយនៅភាគខាងត្បូងប្រទេសចិន បានបាក់បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ បណ្តាលឲ្យមនុស្ស ៤៨នាក់បាត់បង់ជីវិត ហើយក្នុងខែនេះ ខ្យល់ព្យុះកំបុតត្បូងមួយ បានវាយប្រហារទីក្រុងភាគខាងកើត សម្លាប់មនុស្សម្នាក់ និងរបួស៧៩នាក់ ថែមទាំងបង្កការខូចខាតយ៉ាងធំធេងទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់១១នាក់ បាត់ខ្លួន៣០នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅចិនព្រោះភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


