ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីថ្មីរបស់អឺរ៉ង់ឡើងកាន់តំណែងនៅថ្ងៃនេះ ប្រកាសគាំទ្រក្រុមសកម្មប្រយុទ្ធ
មួយថ្ងៃក្រោយរដ្ឋាភិបាលអាល្លឺម៉ង់ស្នើឱ្យអ៊ីរ៉ង់ទប់ស្កាត់ការរីករាលដាលនៃការផ្ទុះអាវុធ រដ្ឋបាលនៃប្រធានាធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតថ្មី លោក Masoud Pezeshkian បានប្រកាសគាំទ្រក្រុមសកម្មប្រយុទ្ធជីហាតរបស់ប៉ាឡេស្ទីន និងក្រុមហេសបូឡារបស់លីបង់ និងធានាការគាំទ្ររបស់អ៊ីរ៉ង់ចំពោះពួកគេ ទោះលោកខាងលិចកុំឱ្យអ៊ីរ៉ង់ពង្រីកសង្គ្រាម។

ក្រោយការបាញ់រុក្កែតចូលទៅកាន់ទីលានបាល់ទាត់មួយកន្លែងនៅក្នុងទឹកដីអ៊ីស្រាអែលជិតព្រំដែនប្រទេសលីបង់ បណ្តាលឲ្យយុវជននិងកុមារ១២នាក់ស្លាប់ ប្រទេសអ៊ីស្រាអែលបានចោទប្រកាន់ប្រកាន់ភ្លាមៗលើក្រុមហេសបូឡា និង ប្រកាសដាក់ចំណាត់ការសងសឹក ដោយព្រមាន«ពីការបង់តម្លៃដ៏ធ្ងន់ធ្ងរ»។
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបជាមួយដឹកនាំក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន លោក Ziyad al-Nakhalah និង អនុប្រធានក្រុមហេសបូឡា លោក Naim Qassem នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានប្រាប់ពួកគេថា ទីក្រុងតេអេរ៉ង់នឹងបន្តគាំទ្រក្រុមនេះក្នុងការតស៊ូប្រឆាំងនឹងអ៊ីស្រាអែល។
រដ្ឋបាលបានដកស្រង់សម្តីលោកប្រធានាធិបតីថា៖«ការគាំទ្រចំណុចស្នូល(អ័ក្ស)នៃការតស៊ូគឺជាកាតព្វកិច្ចសាសនា និងជាគោលការណ៍មូលដ្ឋានមួយនៃគោលនយោបាយអ៊ីរ៉ង់»។
យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Mehr មានមូលដ្ឋាននៅទីក្រុងតេអេរ៉ង មេដឹកនាំអ៊ីរ៉ង់បានចង្អុលបង្ហាញថា៖«ជំហររបស់អ៊ីរ៉ង់ក្នុងការគាំទ្របុព្វហេតុរំដោះទីក្រុងហ្សេរុយសាឡឹម (Jerusalem) មិនផ្លាស់ប្តូរជាមួយរដ្ឋាភិបាលថ្មីដែលបានឡើងកាន់អំណាចនោះទេ។ យើងនឹងមិនទុកបងប្អូនប៉ាឡេស្ទីនរបស់យើងនៅឯកោជាមួយនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់របបអ៊ីស្រាអែលនោះទេ»។
ភាពប្រឈមផ្ទុះសង្គ្រាមកម្រិតតំបន់នៅមជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីអ៊ីស្រាអែលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តអាមេរិកនិងសមាជិកអឺរ៉ុបខ្លះ បានបន្តវាយប្រហារបោសសម្ពាតក្រុមហាម៉ាស់ដែលផ្តើមសង្គ្រាមកាលថ្ងៃទី៧ខែតុលាឆ្នាំមុន។
កងកម្លាំងតស៊ូអ៊ីស្លាម ដែលក្រុងតេអេរ៉ង់ចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ និងហៅថាជា«អ័ក្សនៃការតស៊ូ» រួមមាន មូស្លីម ក្រុមនិកាយស៊ីអ៊ីតភាគច្រើន ក្រុមប៉ារ៉ាយោធា។ ពួកគេទាំងនោះរួមមានក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ក្រុមហេសបូឡារបស់លីបង់ កម្លាំងតស៊ូអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ ចលនាឧទ្ទាម Houthi របស់យេម៉ែន Ansar Allah និងអង្គភាពនិកាយស៊ីអ៊ីតអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលកំពុងប្រយុទ្ធជាមួយក្រុមភេរវករនៅក្នុងប្រទេសស៊ីរី។
ប្រធានាជាប់ឆ្នោតថ្មីរបស់អឺរ៉ុប លោក Masoud Pezeshkian ត្រូវបានជាប់ឆ្នោតកាលថ្ងៃទី៥ខែកក្កដា ហើយពិធីស្បថចូលកាន់តំណែងនឹងធ្វើឡើងនៅក្នុងសភានៅថ្ងៃទី៣០ខែកក្កដានេះ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


