ព័ត៌មានអន្ដរជាតិ
ស្រ្តីម្នាក់ស្លាប់និង១៤០នាក់ធ្លាក់ខ្លួនឈឺ ដោយសារពុលអន្ទង់អាំងដ៏ពេញនិយមនៅជប៉ុន
ឧប្បត្តិហេតុពុលអាហារដែលមានអន្ទង់អាំងនៅក្នុងហាង Keikyu ក្នុងទីក្រុង Yokohama បានបណ្តាលឲ្យមនុស្សជាង១៤០នាក់ធ្លាក់ខ្លួនឈឺ និងម្នាក់បានស្លាប់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ខែកក្កដានេះ។

លោក Shinji Kaneko ប្រធានផ្នែកក្នុងហាង Keikyu ក្នុងទីក្រុង Yokohama បានចេញមុខសុំទោស បន្ទាប់ពីអតិថិជនដែលកាលពីសប្តាហ៍មុនបានទិញប្រអប់អាហារថ្ងៃត្រង់ដាក់អន្ទង់អាំងបានធ្លាក់ខ្លួនឈឺដោយមានអាការៈដូចជាក្អួត និងរាគ ខណៈអតិថិជនស្ត្រីចំណាស់ម្នាក់វ័យ៩០ឆ្នាំបានទទួលមរណភាព។
នៅក្នុងអាហារដែលពុលនោះរួមមានអន្ទង់ដែលចម្អិនតាមបែបប្រពៃណីហៅថា «kabayaki» ដោយចៀន ដុត និងដាក់ក្នុងល្បាយដែលមាន ទឹកស៊ីអ៊ីវ និងស្រាអង្ករមីរិន ខណៈការស៊ើបអង្កេតរបស់មន្ត្រីសុខាភិបាលបានរកឃើញបាក់តេរីមួយប្រភេទហៅថា Staphylococcus aureus នៅក្នុងអាហារនោះ។ ទាក់ទងបញ្ហានេះដែរ ភោជនីយដ្ឋាន Isesada ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលដំណើរការផ្នែកខាងក្នុងហាង Keikyu ទទួលខុសត្រូវក្នុងការចម្អិនអាហារ និងលក់ផលិតផលអន្ទង់ដោយផ្ទាល់។

យ៉ាងណាមិញ លោក Kaneko ដែលជាប្រធានផ្នែក ក៏បានសុំទោសនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងជ្រាលជ្រៅដល់គ្រួសារជនរងគ្រោះ និងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតដោយអាជ្ញាធរសុខភាពសាធារណៈ។
គួរបញ្ជាក់ថា អន្ទង់អាំង ឬ unagi ដែលជាអាហារដ៍ឆ្ងាញ់និងពេញនិយមនៅរដូវក្តៅនៅក្នុងប្រទេសជប៉ុន ត្រូវបានបរិភោគទូទាំងពិភពលោកជាពិសេសនៅអាស៊ី ខណៈប្រវត្តិសាស្រ្តរបស់ជប៉ុន បង្ហាញថា វាត្រូវបានបរិភោគនៅប្រជុំកោះរបស់ជប៉ុនរាប់ពាន់ឆ្នាំមកហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


