ព័ត៌មានអន្ដរជាតិ
អាកាសចរណ៍អឺរ៉ុបជាច្រើនផ្អាកការហោះហើររវាងលីបង់ ដោយបារម្ភការសងសឹកពីអ៊ីស្រាអែល
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើររវាងទីក្រុង Beirut របស់ប្រទេសលីបង់ ដោយសារការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែលនិងលីបង់ ក្រោយការបាញ់រុក្កែតរបស់ក្រុមហេសបូឡាចូលទឹកដីអ៊ីស្រាអែលបណ្តាលឱ្យកុមារនិងយុវជន១២នាក់ស្លាប់កាលពីចុងសប្តាហ៍។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Aegean របស់ប្រទេសក្រិក និងក្រុមហ៊ុន Condor របស់អាល្លឺម៉ង់ បានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Beirut កាលពីថ្ងៃអង្គារ ដែលជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយដែលបានផ្អាកសេវាកម្មហោះហើរទៅកាន់រដ្ឋធានីរបស់ប្រទេសលីបង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្រុមហ៊ុន Aegean បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងផ្អាកជើងហោះហើររហូតដល់ថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Condor បានលុបចោលជើងហោះហើរនៅថ្ងៃអង្គារពីទីក្រុង Dusseldorf។
ក្រុមហ៊ុនអាកាសចរណ៍ពីតំបន់អឺរ៉ុបសំខាន់ៗ ដូចជា Air France របស់បារាំង និង Lufthansa Group Swiss របស់ប្រទេសអាល្លឺម៉ង់ និង ស្វីស និងក្រុមហ៊ុន Eurowings និង Lufthansa របស់អាល្លឺម៉ងបានប្រកាសលុបចោលជើងហោះហើររួចអស់ហើយកាលពីថ្ងៃចន្ទ។
ប្រទេសលីបង់បានត្រៀមខ្លួនសម្រាប់ការសងសឹកពីអ៊ីស្រាអែលចាប់តាំងពីការវាយប្រហារកាលពីថ្ងៃសៅរ៍នៅតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ដោយអ៊ីស្រាអែលបានសម្លាប់កុមារនិងក្មេងជំទង់១២នាក់ ប៉ុន្តែក្រុមហេសបូឡាបានបដិសេធការចោទប្រកាន់។
យ៉ាងណាក៏ដោយ ភាពតានតឹងកាន់តែឡើងកម្តៅដោយសារអ៊ីរ៉ង់ប្រកាសគាំទ្រក្រុមហេសបូឡានិងក្រុមសកម្មប្រយុទ្ធជាច្រើនទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


