ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ

បានផុស

នៅ

ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នឹងអនុញ្ញាតឲ្យរៀបចំឡើងនៅខែក្រោយនេះដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការគ្រប់គ្រងជំងឺ ដែលនេះបង្កឲ្យមានក្តីព្រួយបារម្ភអំពីបញ្ហាសុខភាពមួយចំនួនពីក្រុមគ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបង្ហាញសញ្ញាបន្ធូរបន្ថយបន្ថែមទៀតនៃការរឹតបន្តឹងលើការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ច ដោយលោកនិយាយថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីអាចត្រូវបានប្រារព្ធធ្វើឡើងយ៉ាងពេញលេញ ប៉ុន្តែលុះត្រាតែវិធានការគម្លាតសង្គមត្រូវបានគោរព។

លោកនិយាយថា លោករំពឹងថា បម្រាមធ្វើដំណើរទំនងជានឹងត្រូវបន្ធូរបន្ថយបន្ថែមទៀតកាន់តែច្រើន ដែលនឹងអាចជំរុញស្មារតីនៅថ្ងៃចូលឆ្នាំ។

រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការពិចារណាលើអ្វីដែលអាចអនុញ្ញាតបាន ថាតើត្រូវអនុញ្ញាតឲ្យមានសកម្មភាពខ្លះឬសកម្មភាពទាំងស្រុង។ ប៉ុន្តែប្រសិនបើវីរុសរាលដាលដោយសារតែរឿងនេះ រដ្ឋាភិបាលអាចនឹងត្រូវស្តីបន្ទោស”។

ដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការយោគយល់។ ការបន្ធូរបន្ថយវិធានការរឹតត្បិតមិនមែនជារឿងងាយស្រួលទេ ពីព្រោះរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវសម្រាប់ប្រទេសទាំងមូល។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងវប្បធម៌លោក Itthiphol Kunplome និយាយថា ក្រសួងបានសម្រេចចិត្តអនុញ្ញាតឲ្យមានសកម្មភាពក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែបានទទូចថា វិធានការការពារជំងឺត្រូវតែប្រកាន់ខ្ជាប់ឲ្យបានហ្មត់ចត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃជំងឺឆ្លងនៅសកលវិទ្យាល័យ Chulalongkorn កាលពីថ្ងៃពុធ បានបង្ហាញការព្រួយបារម្ភរបស់លោកអំពីផែនការរបស់រដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយសកម្មភាពនាឱកាសបុណ្យចូលឆ្នាំថ្មី។ លោកបានចោទជាសំណួរថា តើការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានត្រឹមត្រូវដែរឬទេ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមីនានេះ ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប ២៦,១០៨ករណី ស្លាប់៨៤នាក់និងជាសះស្បើយ ២៥,៤៨៣នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដលើកដំបូងនៅសប្តាហ៍នេះ

ចុចអាន៖ លោក​ ប្រាយុទ្ធ ចាន់អូចា ព្រមានអ្នករិះគន់រឿង វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services