ព័ត៌មានជាតិ
សង្ក្រាន្តវត្តភ្នំ កៀកថ្ងៃមកដល់ ការរៀបចំតុបតែងលម្អកាន់តែជិតរួចរាល់
ខណៈពេលវេលាកាន់តែរំកិលកៀកខិតចូលមកដល់ ការរៀបចំ និងតុបតែងលម្អ ត្រៀមសង្ក្រាន្តវត្តភ្នំ ក៏កាន់តែជិតរួចរាល់ ដើម្បីជាការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់។

ជាក់ស្ដែងសង្កេតឃើញក្រុមមន្ត្រីជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការរៀបចំទាំងបរិវេណខាងក្នុង និងខាងក្រៅជុំវិញតំបន់វត្តភ្នំ ដោយតុបតែងលម្អតាមបែបប្រពៃណីរបស់ខ្មែរជាច្រើន ដើម្បីបង្ហាញពីអរិយធម៌ និងវប្បធម៌របស់ប្រទេសជាតិ។

ប្រជាពលរដ្ឋ សម្តែងក្តីសប្បាយរីករាយ ខណៈសង្ក្រាន្តកាន់តែកៀកខិតចូលមកដល់ អារម្មណ៍របស់ពួកគាត់រំភើប និងរំពៃខ្ពស់ថា នឹងចូលរួមលេងកម្សាន្តសប្បាយជាមួយកម្មវិធីសប្បាយភាពផ្សេងៗ ពិសេសការលេងល្បែងប្រពៃណីរបស់ខ្មែរ ដែលនឹងរៀបចំឡើងយ៉ាងអធិកអធម នៅថ្ងៃរៀបចំសង្ក្រាន្ត។ ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ ទីតាំងប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីកន្លែងរៀបចំសង្ក្រាន្ត។

ភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តកម្ពុជាលើកដំបូង បានបង្ហាញការភ្ញាក់ផ្អើលចំពោះការរៀបចំ ព្រោះពួកគាត់ពុំធ្លាប់ឃើញពីការរៀបចំបែបនេះកន្លងមកនោះឡើយ។ ពួកគាត់សរសើរការរៀបចំថា ប្លែកភ្នែក និងមានភាពទាក់ទាញ។

សូមបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំ ឆ្នាំនេះ នឹងរៀបចំឡើងនៅថ្ងៃទី ១៤ , ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។ ក្នុងកម្មវិធីដដែលនោះ អាជ្ញាធរ នឹងតភ្ជាប់កម្មវិធីទៅជាមួយផ្លូវថ្មើរជើង Walk street ផងដែរ ពោលនៅលើតីរវិថីព្រះស៊ីសុវត្ថិ គិតពីមហាវិថីបក្សីចាំក្រុង ដល់មុខព្រះបរមរាជវាំង នឹងត្រូវបិទចរាចរណ៍ធ្វើដំណើរទាំងស្រុង ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋ និងបណ្តាភ្ញៀវជាតិ-អន្តរជាតិ អាចដើរលេងកម្សាន្តសប្បាយដោយសេរី៕
អត្ថបទ ៖ សុភា













-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


