ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសអាសន្នធ្វើដំណើរកម្រិតខ្ពស់បំផុត និងឲ្យពលរដ្ឋខ្លួនចាកចេញពីលីបង់ភ្លាមៗ
បន្ទាប់ពីមានការសម្លាប់មេទ័ពក្រុមហេសបូឡា និងមេដឹកកំពូលក្រុមហាម៉ាស សហរដ្ឋអាមេរិកបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ដោយហេតុថាភាពតានតឹងអាចនឹងកើនឡើងខ្លាំងថែមទៀតនៅមជ្ឈិមបូព៌ា។

ក្រុមអាកាសចរណ៍អាមេរិក បានលុបចោលការហោះហើរទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានព្រមានប្រជាជនខ្លួននៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ឲ្យចាកចេញពីទីនោះ និងដាក់ការប្រកាសអាសន្នកម្រិត៤ក្នុងការធ្វើដំណើរ ដែលជាកម្រិតអាសន្នធ្ងន់ធ្ងរបំផុត។ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា៖ «សូមកុំធ្វើដំណើរទៅលីបង់ ដោយសារតែការកើនឡើងភាពតានតឹងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។ បើអ្នកនៅក្នុងប្រទេសលីបង់ ត្រូវត្រៀមខ្លួនជ្រកកោននៅនឹងកន្លែងពេលស្ថានការណ៍កាន់តែអាក្រក់។ ស្ថានទូតអាមេរិកជំរុញយ៉ាងខ្លាំងឲ្យប្រជាជនអាមេរិកដែលស្ថិតនៅភាគខាងត្បូងលីបង់ក្បែរព្រំដែនស៊ីរី និងជុំរុំភៀសខ្លួន ត្រូវចាកចេញ»។
ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ មានការធ្វើឃាតចំនួន២លើមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr និងមេដឹកនាំកំពូលក្រុមហាម៉ាស លោក Ismail Haniyeh ដែលបណ្ដាលឲ្យកម្ដៅជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ទាំង២ កាន់តែយ៉ាប់យ៉ឺនឡើងៗ ខណៈពិភពលោកកំពុងបារម្ភខ្លាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលទើបត្រឡប់ទៅទីក្រុង Tel Aviv ក្រោយទស្សនកិច្ចនៅអាមេរិក បានព្រមានកាលពីថ្ងៃទី៣១ខែកក្កដាថា អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់សេណារីយ៉ូគ្រប់បែបយ៉ាង ហើយរួមគ្នាប្ដេជ្ញាប្រឈមមុខនឹងការគំរាមកំហែង។ យ៉ាងណា លោក Netanyahu បានប្រកាសមិនជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Haniyeh នោះឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិកប្រកាសថា ការស្លាប់មេក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធនឹងខ្លួនទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


