ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសនៅចាំការពារអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំហាម៉ាស
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានពិភាក្សាជាមួយលោក Benjamin Netanyahu តាមរយៈការហៅទូរសព្ទកាលពីថ្ងៃទី១ខែសីហា ហើយបញ្ជាក់ឡើងវិញម្ដងទៀតនូវការប្ដេជ្ញារបស់អាមេរិកក្នុងការការពារសន្តិសុខអ៊ីស្រាអែលប្រឆាំងការគំរាមកំហែងពីអ៊ីរ៉ង់ និងក្រុមបក្ខពួករបស់អ៊ីរ៉ង់។ ការលើកឡើងរបស់អាមេរិកលើកនេះ ធ្វើឡើងក្រោយពីអ៊ីរ៉ង់ប្រកាសសងសឹកអ៊ីស្រាអែល ជុំវិញការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំកំពូលក្រុមហាម៉ាសនៅរដ្ឋធានីតេហេរ៉ង់ និងលោក Faud Shukr មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡានៅរដ្ឋធានី Beirut។

ក្នុងសេចក្ដីថ្លែងការណ៍អាមេរិក បានរៀបរាប់ថា៖ «លោកប្រធានាធិបតីបានបញ្ជាក់ម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់លោកចំពោះសន្តិសុខអ៊ីស្រាអែលប្រឆាំងការគំរាមកំហែងទាំងអស់ពីអ៊ីរ៉ង់ រួមមានទាំងបក្ខពួកភេរវកររបស់គេដូចជា ក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមហ៊ូធី»។ បន្ថែមពីនេះ លោក បៃដិន បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin ទាក់ទិនការប្រឆាំងនឹងការគំរាមកំហែងចំពោះការវាយប្រហារដោយមីស៊ីលប៉ាលេស្ទិក និងដ្រូនរបស់សត្រូវ។ រដ្ឋាភិបាលប្រទេសទាំង២ក៏បាននិយាយគ្នាអំពីការដាក់ពង្រាយប្រព័ន្ធការពារយោធាថ្មីរបស់អាមេរិកផងដែរ។
រដ្ឋាភិបាលរបស់លោក Netanyahu មិនបានធ្វើអត្ថាធិប្បាយលើការសម្លាប់លោក Haniyeh ក្នុងទីក្រុងតេហេរ៉ង់នោះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចោទប្រកាន់ទៅលើអ៊ីស្រាអែល។ អ៊ីរ៉ង់ដែលជាអ្នកនៅពីក្រោយក្រុមសកម្មប្រយុទ្ធទាំងនោះ បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន។
ក្រុមហាម៉ាស បាននិយាយថា ការស្លាប់របស់លោក Haniyeh នឹងធ្វើឲ្យសមរភូមិប្រយុទ្ធជាមួយអ៊ីស្រាអែលឈានដល់ដំណាក់កាលថ្មី និងមានផលប៉ះពាល់ធំជាងមុនថែមទៀត។
គួររំឭកថា ប៉ុន្មានម៉ោងមុនពេលលោក Haniyeh ត្រូវបានធ្វើឃាត អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហេសបូឡាគឺលោក Shukr ក្នុងរដ្ឋធានី Beirut នៃប្រទេសលីបង់។ អ៊ីស្រាអែលជឿថា លោក Shukr ជាអ្នករៀបចំការវាយប្រហារដោយគ្រាប់រ៉ុកកែតលើតំបន់ Golan Heights ដែលបានសម្លាប់មនុស្ស១២នាក់ កាលពីថ្ងៃទី២៧ខែកក្កដា។ យ៉ាងណា កាលណោះ ក្រុមហេសបូឡាបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះទេ។
ការវាយសងសឹករបស់ហេសបូឡាទៅលើអ៊ីស្រាអែល ត្រូវគេរំពឹងថានឹងកើតមានឡើង ព្រោះពេលកន្លង ក្រុមសកម្មប្រយុទ្ធនេះធ្លាប់វាយបកដោយការបាញ់ស្រោចរ៉ុកកែតជាច្រើនគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអែល ក្រោយពីមេបញ្ជាការជាន់ខ្ពស់របស់ខ្លួនត្រូវបានអ៊ីស្រាអែលសម្លាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


