ព័ត៌មានអន្ដរជាតិ
លោក Joe Biden និយាយថា លោកនឹងឈ្នះ
អ្នកប្រជាធិបតេយ្យលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោកនិយាយថា លោកជឿជាក់ថា វាច្បាស់ណាស់ថាយុទ្ធនាការរបស់លោកកំពុងឈ្នះរដ្ឋគ្រប់គ្រាន់ដើម្បីទទួលបានតំណែងប្រធានាធិបតី។
លោក Biden និយាយថា “បន្ទាប់ពីការរាប់សន្លឹកឆ្នោតដ៏យូរនៅពេលយប់ វាច្បាស់ណាស់ថា យើងនឹងឈ្នះរដ្ឋជាច្រើនដើម្បីឈានដល់សំឡេងចំនួន២៧០ដែលចាំបាច់ក្នុងការគ្រងតំណែងប្រធានាធិបតី។ ខ្ញុំមិនមែននៅទីនេះដើម្បីប្រកាសថាយើងបានឈ្នះនោះទេប៉ុន្តែខ្ញុំនៅទីនេះដើម្បីរាយការណ៍ថា នៅពេលការរាប់ត្រូវបានបញ្ចប់ យើងជឿជាក់ថា យើងនឹងក្លាយជាអ្នកឈ្នះ”។

លោកនិយាយបែបនេះខណៈលោកកំពុងមានសំឡេងតំណាងបោះឆ្នោតនាំមុខលោក Donald Trump។
លោក Biden កំពុងមានសំឡេង២៦៤ចំណែកឯលោក Trump មានសំឡេង២១៤ស្របពេលនៅសល់រដ្ឋតិចតួចប៉ុណ្ណោះដែលមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោត។
បេក្ខជនត្រូវការសំឡេងតំណាងបោះឆ្នោតចំនួន២៧០ដើម្បីឈ្នះតំណែងប្រធានាធិបតី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


