ព័ត៌មានអន្ដរជាតិ
ជំងឺមហារីក ផ្តាច់ជីវិតប្រជាជនវៀតណាម ជាង ១២ម៉ឺននាក់ ក្នុងមួយឆ្នាំ
យោងតាមស្ថិតិចុងក្រោយបង្អស់ពីគេហទំព័រតាមដានជំងឺមហារីកពិភពលោក Globocan, ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមមានមនុស្សកើតជំងឺមហារីកថ្មីចំនួន ១៨០ ៤៨០នាក់និងស្លាប់ចំនួន ១២០ ១៨៤នាក់។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសុក្រទី២ខែសីហាឆ្នាំ២០២៤។

វេជ្ជបណ្ឌិត Nguyen Thi Xuyen ប្រធានសមាគមគ្រូពេទ្យវៀតណាម បាននិយាយថា កត្តាចម្បងដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺដោយសារតែអ្នកជំងឺមិនបានទៅពិនិត្យរោគទាន់ពេល ទុកយូរពេក។ លើសពីនេះ រយៈពេលនៃការរស់រានមានជីវិតរបស់អ្នកជំងឺ ក៏អាស្រ័យលើសុខភាពរបស់ពួកគេផងដែរ។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញនិយាយថា ទម្រង់ជំងឺផ្សេងៗគ្នាក្នុងប្រទេសនីមួយៗ នាំឲ្យអត្រាមរណភាពនៃជំងឺមហារីក ក៏ខុសគ្នាទៅតាមនោះដែរ។ ជាឧទាហរណ៍ នៅប្រទេសអូស្ត្រាលី អត្រាជំងឺមហារីកសុដន់និងក្រពេញប្រូស្តាតមានខ្ពស់បំផុត ខណៈនៅកូរ៉េខាងត្បូង អត្រាមហារីកក្រពះ ទីរ៉ូអ៊ីត និងពោះវៀនធំគឺខ្ពស់ជាង។ ជំងឺមហារីកទាំងនេះ មានអត្រារស់ខ្ពស់ ជាពិសេសមហារីកក្រពេញទីរ៉ូអ៊ីត ដែលស្ទើរតែអាចព្យាបាលបានទាំងស្រុង។
ដោយឡែក នៅប្រទេសវៀតណាម ជំងឺមហារីក៣ប្រភេទដែលកើតមានទូទៅបំផុតដូចជា សួត ថ្លើម និងក្រពះ គឺសុទ្ធតែជាប្រភេទមហារីកដែលមានអត្រាស្លាប់ខ្ពស់ បូករួមទាំងអ្នកជំងឺទៅរកគ្រូពេទ្យនៅដំណាក់កាលចុងក្រោយថែមទៀត នោះធ្វើឲ្យសភាពអ្នកជំងឺកាន់តែយ៉ាប់យ៉ឺន ជួយលែងបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


