កូវីដ១៩ក្លាយជាការរើសអើងជាតិសាសន៍កាន់តែខ្លាំង សាស្រ្តាចារ្យចិនម្នាក់រងការវាយប្រហារយ៉ាងចាស់ដៃនៅអង់គ្លេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូវីដ១៩ក្លាយជាការរើសអើងជាតិសាសន៍កាន់តែខ្លាំង សាស្រ្តាចារ្យចិនម្នាក់រងការវាយប្រហារយ៉ាងចាស់ដៃនៅអង់គ្លេស

Published

on

សាស្រ្តាចារ្យសញ្ជាតិចិនម្នាក់នៅចក្រភពអង់គ្លេស ត្រូវបានគេវាយប្រហារយ៉ាងសាហាវកាលពីសប្តាហ៍មុន ដែលរឿងនេះបានបន្តឲ្យមានការភ័យខ្លាចជាថ្មីអំពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីនៅក្នុងប្រទេសនេះ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peng Wang ដែលបង្រៀនផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Southampton ត្រូវបានវាយប្រហារទាំងកណ្តាលថ្ងៃត្រង់ ដោយបុរសស្បែកសបួននាក់ អាយុចន្លោះពី២០ទៅ ២៥ឆ្នាំ ខណៈពេលដែលគាត់កំពុងរត់បានតែប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីផ្ទះរបស់គាត់កាលពីថ្ងៃអង្គារសប្តាហ៍មុន។

សាស្ដ្រាចារ្យអាយុ៣៧ឆ្នាំរូបនេះ បាននិយាយថា “បុរសឆ្កួតទាំងនោះ បានស្រែកដាក់ខ្ញុំចេញពីឡានរបស់ពួកគេនៅផ្លូវម្ខាងទៀត។ ពួកគេនិយាយថា វីរុសចិនចេញពីប្រទេសនេះទៅ”។

លោក Wang បន្តថា គាត់បានស្រែកដាក់បុរសទាំងនោះវិញ។ ពួកគេបានបើកឡានចេញប៉ុន្តែបន្ទាប់មក បានបកក្រោយហើយវាយគាត់តែម្តង។ ការវាយប្រហារនេះ បានធ្វើឲ្យគាត់មានឈាមច្រមុះនិងស្នាមជាំនៅលើមុខនិងដៃរបស់គាត់។

អ្នកឈរមើលបានទូរស័ព្ទហៅឡានពេទ្យ ហើយបានទាក់ទងទៅប៉ូលិស។ ជនសង្ស័យអាយុ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានដោះលែងវិញ ខណៈការស៊ើបអង្កេតកំពុងបន្ត។

ឧប្បត្តិហេតុនេះបានបង្កឲ្យមានការភ័យខ្លាចជាថ្មីនៅក្នុងសហគមន៍ចិន។ ពួកគេភ័យខ្លាចថា ឧក្រិដ្ឋកម្មស្អប់ពូជសាសន៍ពាក់ព័ន្ធជំងឺកូវីដ១៩ ប្រឆាំងនឹងប្រជាជនចិន កំពុងតែកើនឡើងខ្លាំងនៅក្នុងចក្រភពអង់គ្លេស។

កាលពីខែមីនាឆ្នាំមុនភ្លាមៗបន្ទាប់ពីជំងឺកូវីដ១៩ចូលដល់ចក្រភពអង់គ្លេស និស្សិតជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Jonathan Mok ត្រូវបានគេវាយប្រហារនៅតាមផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍។

របាយការណ៍អំពីឧក្រិដ្ឋកម្មពូជសាសន៍ប្រឆាំងនឹងប្រជាជនអាស៊ីបូព៌ានៅក្នុងប្រទេសអង់គ្លេស បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំកន្លងមក។ នៅចន្លោះខែមករាដល់ខែមិថុនាឆ្នាំ២០២០ មានរបាយការណ៍របស់ប៉ូលិសចំនួន៤៥៧ អំពីបទឧក្រិដ្ឋជាតិសាសន៍ប្រឆាំងនឹងមនុស្សដែលគេស្គាល់អត្តសញ្ញាណថាជាជនជាតិចិន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ រក​ឃើញ​កុមារីម្នាក់អាយុ ១២ ឆ្លងកូវីដ១៩ ពីម្តាយនៅខណ្ឌឫស្សីកែវ

ចុចអាន៖ បន្តបិទសាលារៀនរហូតបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ21 mins ago

អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​តំបន់៣ ជា​តំបន់​ក្រហម​ ដែល​ត្រូវ​រឹត​បន្តឹង​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត

ព័ត៌មានជាតិ41 mins ago

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជ្រើស​រើស​យក​ទី​តាំង ហូប​ការ​២​កន្លែង​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មាន​ប្រមាណ​២០០០ គ្រែ

ព័ត៌មានជាតិ53 mins ago

ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង ដូសទី២ សម្រាប់អ្នកនៅក្រុងតាខ្មៅ នៃខេត្តកណ្ដាល

ព័ត៌មានជាតិ1 hour ago

អតីតប្រធានសាខាគយមួយរូប ទទួលមរណភាព ដោយសារ​កូវីដ-១៩ នៅថ្ងៃនេះ

ព័ត៌មានជាតិ1 hour ago

លោក​បណ្ឌិត លី ឆេង ផ្តល់​កន្លែង​៣០​បន្ទប់ ជូន​កម្លាំង​អន្តរាគមន៍ ក្នុងអំឡុងពេល​ចុះ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services