ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនវៀតណាមជាប់គុក៧ឆ្នាំ ព្រោះរំលោភសិស្សប្រុសច្រើននាក់
តុលាការខេត្ត Tay Ninh ភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានកាត់ទោសគ្រូបង្រៀនម្នាក់ឲ្យជាប់គុក៧ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទលើសិស្សប្រុសថ្នាក់ទី៩ចំនួន៤នាក់។
គ្រូបង្រៀនជីវវិទ្យា លោក Nguyen Hoang Nhut អាយុ៣៩ឆ្នាំ នៅអនុវិទ្យាល័យ Duong Minh Chau ត្រូវបានចោទប្រកាន់ពីបទ រួមភេទឬធ្វើសកម្មភាពផ្លូវភេទផ្សេងទៀតជាមួយសិស្សដែលមានអាយុពី១៤ទៅ១៦ឆ្នាំនិង រំលោភបំពានលើមនុស្សអាយុក្រោម១៦ឆ្នាំ។

លោកគ្រូ Nhut ក៏ត្រូវបង់ប្រាក់ចំនួន១០លានដុង (៤៣៣.១៦ដុល្លារ) ផងដែរ ជាសំណងដល់ជនរងគ្រោះម្នាក់ៗក្នុងចំណោមជនរងគ្រោះ៣នាក់ ប៉ុន្តែអ្នកទី៤បានបដិសេធទទួលសំណង។
យោងតាមការចោទប្រកាន់បានឲ្យដឹងថា គ្រូបង្រៀនរូបនេះ បានចូលរួមក្នុងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គមអ្នកស្រឡាញ់ភេទដូចគ្នា កាលពីខែមិថុនាឆ្នាំ២០១៩។ គាត់កត់សម្គាល់ថា សិស្សប្រុសម្នាក់របស់គាត់ក៏ជាសមាជិកផងដែរ។
ដំបូងគាត់បានទៅជួបសិស្ស ដោយស្នើសុំឲ្យសិស្សសម្អាតថ្នាក់រៀន។ នៅទីនោះ គាត់បានធ្វើសកម្មភាព រួមភេទតាមមាត់ជាមួយជនរងគ្រោះ។

មួយសប្តាហ៍ក្រោយមក លោក Nhut បានទូរស័ព្ទហៅសិស្សឲ្យមកផ្ទះគាត់ ហើយពួកគេក៏បានរួមភេទ។
ហេតុការណ៍នេះ បានបែកធ្លាយកាលពីឆ្នាំមុន បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះម្នាក់ ដាក់ពាក្យបណ្តឹងទៅប៉ូលិស។
របាយការណ៍ថ្មីៗដែលគ្រូបង្រៀនប្រុសធ្វើបាបសិស្សសាលា បានធ្វើឲ្យប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលពីខែតុលាឆ្នាំ២០១៩ អតីតនាយកសាលាម្នាក់នៅភាគខាងជើងខេត្ត Phu Tho ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភផ្លូវភេទលើសិស្សប្រុសចំនួន៩នាក់អស់រយៈពេលជាច្រើនឆ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ធ្លាយព័ត៌មាន ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលជិតព្រំដែន វៀតណាម
ចុចអាន៖ សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


