ព័ត៌មានអន្ដរជាតិ
ចិនបដិសេធការចោទប្រកាន់របស់ហ្វីលីពីន និងអាល្លឺម៉ង់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង
អ្នកនាំពាក្យក្រសួងការបទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃទី៦ខែសីហាថា បុគ្គលទាំងឡាយដែលនៅហ្វីលីពីន គួរតែបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ហើយប្រទេសដែលមិនពាក់ព័ន្ធ គួរសម្លឹងរកអ្វីដែលមានប្រយោជន៍ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ការលើកឡើងរបស់លោកស្រី Mao ធ្វើឡើងបន្ទាប់ពីហ្វីលីពីន និងអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យបានសន្យាចុះហត្ថលេខាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំ២០២៤នេះ ដោយប្តេជ្ញាថានឹង «រក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ» នៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា គឺហ្វីលីពីនមិនមែនចិននោះទេ ដែលបានបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ លោកស្រី Mao បាននិយាយថា៖ «បុគ្គលនៅក្នុងប្រទេសហ្វីលីពីនគួរតែកែប្រែការយល់ខុសរបស់ពួកគេ និងបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ហើយសេរីភាពនៃនាវាចរណ៍លើសមុទ្រចិនខាងត្បូងមិនដែលមានបញ្ហាឡើយ មិនដូចការប្រឌិតរឿងដោយគ្មានអំណះអំណាងពិតនាពេលកន្លងនោះទេ។
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង ប្រៀបដូចជាសាច់ខ្លាញ់មួយដុំ ដែលមានសក្ដានុពលខ្លាំងចំពោះចរាចរណ៍ទំនិញអន្តរជាតិក្នុងតម្លៃជាង ៣ទ្រីលានដុល្លារឯណោះជាប្រចាំឆ្នាំ។ ចិនបានទាមទារអធិបតេយ្យភាពភាគច្រើននៅលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះបូករួមទាំងផ្ទៃទឹកដែលត្រូវបានអះអាងដោយ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ ផងដែរ៕
ដោយ៖ ឈាង
-
ចរាចរណ៍១២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


