ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធ គំរាមកូរ៉េខាងជើង
សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានប្រកាសពីការធ្វើសមយុទ្ធរួមគ្នានៅសប្តាហ៍ក្រោយនេះ ជាមួយគោលបំណងដ៏ធំតែមួយគត់គឺដើម្បីគំរាមដល់ប្រទេសកូរ៉េខាងជើង កុំឲ្យបានដៃចេះតែបង្ករឿងឥតឈប់។

តាមការចុះផ្សាយរបស់ CNA នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤ សមយុទ្ធប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield នឹងមានការហ្វឹកហាត់ដើម្បីវាយបកទៅការវាយប្រហារណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលមានអាវុធនុយក្លេអ៊ែរ។
មន្ត្រីយោធានៃសម្ព័ន្ធមិត្តទាំងពីរនិយាយថា សមយុទ្ធឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៩ខែសីហា ដល់ថ្ងៃទី២៩ខែសីហា ហើយក្នុងការមានការធ្វើលំហាត់ត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងនានាដូចជា មីស៊ីល ការរំខាន GPS និងការវាយប្រហារតាមអ៊ីនធឺណេត ក៏ដូចជាការបាញ់គ្រាប់ពិតផងដែរ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា «សម្ព័ន្ធមិត្តនេះ មានបំណងធំបំផុតគឺ ពង្រឹងសមត្ថភាព និងជំហរបន្ថែមទៀត ដើម្បីរារាំងនិងការពារប្រឆាំងចំពោះអាវុធប្រល័យលោក»។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក សុទ្ធតែមិនបញ្ជាក់ពីចំនួនទាហានដែលចូលរួមក្នុងសមយុទ្ធរដូវក្តៅនេះ។
សូមបញ្ជាក់ថា អំឡុងសមយុទ្ធ Ulchi Freedom Shield កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោង ដែលខ្លួនចាត់ទុកថាជាការហាត់សមបាញ់កម្ទេចកូរ៉េខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក-កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ ខណៈ រុស្ស៊ី-ចិន ក៏កំពុងបង្ហាញសាច់ដុំនៅដែនសមុទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


