ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ ខណៈ រុស្ស៊ី-ចិន ក៏កំពុងបង្ហាញសាច់ដុំនៅដែនសមុទ្រ
តាមការចុះផ្សាយរបស់ Sputnik កាលពីថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤, សម្ព័ន្ធមិត្ត អាមេរិក-កូរ៉េខាងត្បូង បានប្រកាសពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា នៅលើឧបទ្វីបកូរ៉េ។

ក្នុងកិច្ចប្រជុំដែលដឹកនាំដោយប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង Jang Ho-jin, អនុរដ្ឋមន្ត្រីក្រសួងការបរទេស, ក្រសួងបង្រួបបង្រួម, ក្រសួងការពារជាតិ និងអនុប្រធានផ្នែកចារកម្មកូរ៉េខាងត្បូង បាននាំគ្នាពិនិត្យវិធានការនៃកិច្ចព្រមព្រៀងដែលសម្រេចក្នុងកិច្ចប្រជុំកំពូលណាតូ ហើយក៏ឯកភាពគ្នារៀបចំឲ្យមានសមយុទ្ធឡើង។
បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល គ្រោងធ្វើប្រតិបត្តិការគ្រប់គ្រងកម្លាំងនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងសមយុទ្ធរួមគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទជាក់លាក់នៃសមយុទ្ធនេះ មិនទាន់ត្រូវបានបញ្ជាក់ឡើយ។

សេចក្តីប្រកាសនេះ កើតឡើងចំពេលក្រសួងការពារជាតិនៅទីក្រុងប៉េកាំង ក៏បញ្ជាក់ពីការចាប់ផ្តើមធ្វើសមយុទ្ធរវាងកងទ័ពជើងទឹកចិននិងរុស្ស៊ី នៅក្នុងមហាសមុទ្ធប៉ាស៊ីហ្វិកដែរ។
យោងតាមសេចក្តីថ្លែងការណ៍ សមយុទ្ធរយៈពេលបីថ្ងៃនេះ កំពុងធ្វើឡើងជិតទីក្រុង ចាន់ជាំង នៃប្រទេសចិន ជាមួយគោលដៅពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខ រក្សាស្ថិរភាពអន្តរជាតិនិងតំបន់ ក៏ដូចជាជំរុញភាពជាដៃគូយុទ្ធសាស្ត្រ។

សមយុទ្ធនេះទៀតសោត កើតឡើងចំពេលមានភាពតានតឹងកាន់តែក្តៅគគុក រវាងចិននិងបណ្តាប្រទេសជាសមាជិកណាតូ។ ជាក់ស្តែងនៅក្នុងឯកសារដែលអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ក្នុងទីក្រុងវ៉ាស៊ីនតោន, ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានចោទប្រកាន់ថា ទីក្រុងប៉េកាំងបាននិងកំពុងធ្វើការជាមួយទីក្រុងមូស្គូ ដើម្បីកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ ហើយថែមទាំងអះអាងថា ប្រទេសចិនបាននិងកំពុងផ្តល់គ្រឿងសឹក ដល់ក្រុមហ៊ុនផលិតអាវុធរុស្ស៊ីទៀតផង ខណៈជម្លោះអ៊ុយក្រែន មិនទាន់ឃើញសញ្ញាថមថយណាមួយទាល់តែសោះ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានច្រានចោលការចោទប្រកាន់ខាងលើថា “គ្មានមូលដ្ឋាន” ហើយអះអាងថា ទីក្រុងប៉េកាំង តែងតែជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិជានិច្ច។ លើសពីនេះ លោកក៏ជំរុញឲ្យណាតូ ផ្តោតលើកិច្ចសន្ទនា និងកសាងទំនុកចិត្តដាក់គ្នាទៅវិញទៅមកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ហាត់សមបាញ់កម្ទេចយន្តហោះចម្បាំងអាមេរិក ដើម្បីគំរាម កុំឲ្យហ៊ានចេះដឹងរឿងតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


