ព័ត៌មានអន្ដរជាតិ
ពូទីនបញ្ជាឱ្យរុញច្រានទ័ពអ៊ុយក្រែន ដែលកំពុងកាន់កាប់ដីរុស្ស៊ីប្រហែល១០០០គីឡូម៉ែត្រការ៉េ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឱ្យបណ្ដេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ីឲ្យអស់។នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHKនៅថ្ងៃទី១៣ខែសីហានេះ។

កងកម្លាំងអ៊ុយក្រែនបាននិងកំពុងធ្វើការវាយប្រហារឆ្លងព្រំដែននៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ខណៈការវាយលុកនេះគឺជាការវាយលុកធំបំផុតដែលអ៊ុយក្រែនបានអនុវត្តចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចាប់ផ្តើមក្នុងឆ្នាំ ២០២២។ កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានចេញផ្សាយវីដេអូដែលបង្ហាញទាហានអ៊ុយក្រែនដកទង់ជាតិរុស្ស៊ីចេញពីអគារមួយនៅក្នុងតំបន់ Kursk ដែលមានចម្ងាយប្រហែល៤គីឡូម៉ែត្រពីព្រំដែន។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ពូទីន បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយមន្ត្រីសន្តិសុខជាតិ និងអាជ្ញាធរមកពីតំបន់ចំនួនបីដែលជាប់ព្រំដែនអ៊ុយក្រែន ដោយបានកត់សម្គាល់ថាក្រសួងការពារជាតិរុស្ស៊ីត្រូវតែបណ្តេញសត្រូវចេញពីទឹកដីររុស្ស៊ី។ លោកបានបន្ថែមថា អ៊ុយក្រែនហាក់ដូចជាកំពុងព្យាយាមកែលម្អជំហររបស់ខ្លួនមុនពេលការចរចាដែលអាចកើតមាន ហើយគោលបំណងរបស់អ៊ុយក្រែនគឺដើម្បីបំភិតបំភ័យពលរដ្ឋរុស្ស៊ី និងបំផ្លាញភាពសាមគ្គីរបស់ពួកគេ។ ទោះយ៉ាងណាលោក ពូទីន បាននិយាយថា «អ៊ុយក្រែននឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយរុស្ស៊ីនឹងសម្រេចបានគោលដៅរបស់ខ្លួន»។

ជាមួយគ្នានេះអភិបាលក្រុងស្តីទីតំបន់ Kursk លោក Alexei Smirnov បាននិយាយថា មនុស្ស ១២នាក់បានបាត់បង់ជីវិតនិង១២១នាក់ផ្សេងទៀត បានរងរបួស ខណៈកងកម្លាំងអ៊ុយក្រែនបានឈានដល់ចម្ងាយ១២គីឡូម៉ែត្រចូលក្នុងតំបន់ Kursk និងបានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន២៨។ ប្រជាជនរុស្ស៊ីចំនួន ១២១០០០នាក់បានជម្លៀសចេញពីតំបន់ទាំងនោះ និងក៏មានមនុស្សប្រហែល១០០០០ នាក់បានភៀសខ្លួនចេញពីស្រុកមួយចំនួននៅតំបន់ Belgorod តាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កាលពីថ្ងៃចន្ទ ខណៈប្រមុខកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi បានពន្យល់ប្រាប់អ្នកដែលបានចូលរួមអំពីស្ថានភាពនៅក្នុងតំបន់ Kursk ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការឆ្លងព្រំដែន ហើយកងទ័ពអ៊ុយក្រែនបានកាន់កាប់ផ្ទៃដីប្រហែល ១០០០ គីឡូម៉ែត្រការ៉េមកដល់ពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


