ព័ត៌មានអន្ដរជាតិ
ច្បាប់ថ្មីនៅអូស្ត្រាលី អនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់អើពើនឹងថៅកែ ក្រោយម៉ោងការងារ
ចាប់ពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤តទៅ និយោជិតនៅអូស្ត្រាលីនឹងមានសិទ្ធិមិនអើពើជាមួយថៅកែរបស់ពួកគេបាននៅក្រោយពេលចប់ម៉ោងធ្វើការ នេះក៏ដោយសារតែការអនុម័តច្បាប់ថ្មីដែលចែងអំពី «សិទ្ធិក្នុងការផ្តាច់ទំនាក់ទំនង»។

តាមពិតទៅ ច្បាប់ថ្មីនេះ ត្រូវបានអនុម័តតាំងពីខែកុម្ភៈមកម៉្លេះ តែទើបត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ក្នុងច្បាប់ថ្មី និយោជិតអាចបដិសេធមិនស្ថិតនៅក្រោមការត្រួតត្រា ឬឆ្លើយតបចំពោះការទាក់ទងពីនិយោជករបស់ពួកគេនៅខាងក្រៅម៉ោងការងារ។
និយោជកអាចប្រឈមនឹងការផាកពិន័យរហូតដល់ ១៨ ០០០ដុល្លារ បើរកឃើញថាបានបំពានច្បាប់នេះ។ ចំណែកឯនិយោជិតមិនអាចត្រូវបានរងការដាក់វិន័យ ឬបណ្តេញចេញ សម្រាប់ការបដិសេធទំនាក់ទំនងក្រៅម៉ោងធ្វើការដែលបានកំណត់របស់ពួកគេឡើយ។
ពាក់ព័ន្ធនឹងច្បាប់ថ្មី ក្រុមនិយោជកបានរិះគន់ថាច្បាប់នេះប្រញាប់ប្រញាល់ក្នុងការអនុម័តពេក និងនៅមានកំហុសឆ្គងនៅឡើយ។
សូមបញ្ជាក់ថា ច្បាប់ស្រដៀងគ្នានេះ ក៏មានចែងនៅក្នុងប្រទេសមួយចំនួនផងដែរដូចជា បារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក ដែលផ្តល់ឲ្យនិយោជិតនូវសិទ្ធិក្នុងការបិទទូរសព្ទរបស់ពួកគេ នៅពេលចប់ម៉ោងធ្វើការ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


