ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រតិកម្មខ្លាំងៗចំពោះការចាប់ខ្លួនមេ Telegram នៅបារាំង
បន្ទាប់ពីលោក Pavel Durov ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង, រុស្ស៊ី ស្រាប់តែប្រតិកម្មខ្លាំងៗហើយទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉ារីស បញ្ជាក់ឲ្យលម្អិតពាក់ព័ន្ធរឿងរ៉ាវនេះ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤, ស្ថានទូតរុស្ស៊ី តម្រូវឲ្យភាគីបារាំង ពន្យល់ឲ្យបានក្បោះក្បាយបន្តិចមក អំពីហេតុផលនៃការចាប់ខ្លួនលោក Durov ក្រោយពេលលោកចុះពីយន្តហោះនៅអាកាសយានដ្ឋាន Paris-Le Bourget មិនបានប៉ុន្មានផង។
ស្ថានទូតរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថា «គ្រាន់តែផ្ទុះព័ត៌មានចាប់ខ្លួនលោក Durov ភ្លាម យើងបានទាក់ទងទៅអាជ្ញាធរបារាំង សុំការបំភ្លឺអំពីហេតុផល ហើយទាមទារឲ្យពួកគេធានាសិទ្ធិការពារគាត់ និងផ្តល់សិទ្ធិកុងស៊ុល»។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីទីក្រុងប៉ារីសនៅឡើយទេ ប៉ុន្តែដំបូងឡើយមានការចោទប្រកាន់ថា លោក Durov មិនព្រមចាត់វិធានការទប់ស្កាត់ឧក្រិដ្ឋជនពីការប្រើប្រាស់ Telegram ហើយកម្មវិធីនេះទៀតសោត មិនព្រមសហការជាមួយមន្ត្រីច្បាប់ ដើម្បីប្រឆាំងការជួញដូរគ្រឿងញៀន ខ្លឹមសារផ្លូវភេទរបស់កុមារ និងការក្លែងបន្លំ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ច្បាស់ថា ទីក្រុងមូស្គូបានផ្ញើកំណត់ទូតទៅកាន់ទីក្រុងប៉ារីស រួចហើយ។ មិនត្រឹមប៉ុណ្ណឹង លោកស្រីថែមទាំងអំពាវនាវដល់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដូចជា Human Rights Watch និង Amnesty International ឲ្យចេញមុខការពារសេរីភាពនៃការបញ្ចេញមតិ និងដាក់សម្ពាធលើប្រទេសបារាំងឲ្យដោះលែងស្ថាបនិក Telegram ទៀតផង។
សូមជម្រាបថា Telegram គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat។
លោក Durov បានបង្កើត Telegram ក្នុងឆ្នាំ២០១៣ ប៉ុន្តែកម្មវិធីនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ២០១៨ បន្ទាប់ពីបដិសេធប្រគល់ទិន្នន័យអ្នកប្រើប្រាស់។ យ៉ាងណា បម្រាមនេះត្រូវលុបចោលវិញក្នុងឆ្នាំ២០២១៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


