ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយធ្លាក់នៅហ្វីលីពីន បង្កការភ្ញាក់ផ្អើល
កាលពីអធ្រាត្រថ្ងៃពុធទី៤ឆ្លងចូលថ្ងៃព្រហស្បតិ៍ទី៥ ខែកញ្ញាឆ្នាំ២០២៤, ប្រជាជនហ្វីលីពីភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអាចម៍ផ្កាយមួយដែលធ្លាក់មកបុកបរិយាកាសផែនដី ខណៈវីដេអូនេះកំពុងល្បីនិងត្រូវបានគេចែកចាយពេញបណ្តាញសង្គម។

តាមការបញ្ជាក់ពីអង្គការណាសា, អាចម៍ផ្កាយឈ្មោះ 2024 RW1 មានមុខកាត់១ម៉ែត្រ ត្រូវគេឃើញនៅម៉ោង ១២:៣៩នាទីរំលងអធ្រាត្រ (ម៉ោងនៅហ្វីលីពីន) ប៉ុន្តែមិនបង្កការគំរាមកំហែងដល់មនុស្សឡើយ។
តាមពិតទៅ ១៥ម៉ោងមុនពេលធ្លាក់, អង្គការណាសា ក៏ព្រមានអំពីអាចម៍ផ្កាយនេះដែរ ប៉ុន្តែជាសំណាងល្អដែលវាធ្លាក់ចូលទៅក្នុងសមុទ្រ ក្បែរកោះ Luzon។
ទោះបីជាយ៉ាងណាក៏ដោយ អាចម៍ផ្កាយនេះ ក៏បានបន្សល់ទុកបំណែកតូចៗខ្លះនៅលើដីគោកផងដែរ ដោយសារតែវាហោះក្នុងល្បឿនដ៏លឿន ហើយកកិតជាមួយខ្យល់។

សូមបញ្ជាក់ថា នេះទើបតែលើកទីប្រាំបួនប៉ុណ្ណោះ ដែលអាចម៍ផ្កាយមួយត្រូវបានគេសង្កេតឃើញ មុនពេលជះឥទ្ធិពលដល់ភពផែនដីពិតប្រាកដមែន។
ក្រោយព្រឹត្តិការណ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញក្តីសង្ឃឹមថា នាពេលអនាគតពិភពលោក អាចចៀសផុតពីការវាយប្រហារដោយអាចម៍ផ្កាយបាន ព្រោះតែបច្ចេកវិទ្យាទំនើបអាចដឹងមុននិងចេញការព្រមានទាន់ពេលវេលា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា ព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះមកកៀកផែនដីនៅ ថ្ងៃទី១៥នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


