ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថ្កោលទោសអាមេរិក ក្រោយរឹបអូសយន្តហោះរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា
លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការរឹបអូសយន្តហោះតម្លៃ១៣លានដុល្លាររបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបានចាត់ទុកទង្វើនេះថាជាការបំពានច្បាប់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Iran Front Page នៅថ្ងៃទី៥ខែកញ្ញា។

អ្នកនាំពាក្យអ៊ីរ៉ង់ បាននិយាយថា ការរឹបអូសបានធ្វើឡើងផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងបទដ្ឋាននានា ជាពិសេសពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិនៃទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់រដ្ឋ និងបទប្បញ្ញត្តិនៃច្បាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុង Chicago ផងដែរ។
លោកបានបន្ថែមថា ចំណាត់ការនេះ ដែលជាការបន្តនៃសកម្មភាពឯកតោភាគីបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិក នឹងលើកទឹកចិត្តបន្ថែមទៀតដល់ការប្លន់យន្តហោះដោយខុសច្បាប់ និងបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអាកាសចរណ៍។
លោក Kanaani បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ក្នុងការដណ្តើមយន្តហោះដែលរឹបអូសបានមកវិញ ដោយជំរុញឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសផ្សេងៗ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវិធានការឯកតោភាគីផ្សេងទៀត។
ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទពីការរឹបអូសយន្តហោះដែលប្រើដោយប្រធានាធិបតីវ៉េណេស៊ុយអេឡា ដោយអះអាងថាវាត្រូវបានទិញតាមរយៈក្រុមហ៊ុនខុសច្បាប់ និងរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
យន្តហោះ Dassault Falcon 900EX របស់លោក ម៉ាឌូរ៉ូ ត្រូវបានគេរាយការណ៍ថារឹបអូសនៅក្នុងសាធារណរដ្ឋដូមីនីក ហើយត្រូវបានផ្ទេរទៅមន្ទីរឃុំឃាំងរបស់មន្ត្រីសហព័ន្ធអាមេរិកក្នុងរដ្ឋផ្លរីដា៕

ដោយ៖ ឈាង
ចុចអាន៖ អាមេរិក រឹបអូសយកយន្តហោះតម្លៃ១៣លានដុល្លារ របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


