ព័ត៌មានអន្ដរជាតិ
រវាង ត្រាំ និងហារីស តើលោក ពូទីន គាំទ្រអ្នកណា?
ក្នុងវេទិកាសេដ្ឋកិច្ចខាងកើតនៅទីក្រុង Vladivostok ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាសាធារណៈថា ទីក្រុងមូស្គូ គាំទ្រលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខនេះ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញា, ជាមួយនឹងការសរសើរបេក្ខជនគណបក្សប្រជាធិបតេយ្យរូបនេះ លោក ពូទីន ក៏គោរពការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលជ្រើសរើសលោកស្រីឲ្យឡើងឈរឈ្មោះផងដែរ។
ពីដើមឡើយលោកពូទីន បានបង្ហាញការគាំទ្រដល់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ប៉ុន្តែក្រោយពេលប្រធានាធិបតីអាមេរិក សម្រេចដកខ្លួនមិនឈរឈ្មោះសម្រាប់អាណត្តិថ្មី ទើបអ្នកសារព័ត៌មានសួរទៅមេដឹកនាំវិមានក្រឹមឡាំងថាតើ លោកនឹងគាំទ្រនរណាវិញ?
ជាការឆ្លើយតបលោកពូទីន បានបញ្ជាក់ច្បាស់ៗថា លោកបៃដិន បានប្រាប់ទៅអ្នកគាំទ្រឲ្យគាំទ្រលោកស្រីហារីស ក្នុងការបោះឆ្នោតនេះ។ ដូច្នេះទីក្រុងមូស្គូ ក៏នៅតែគាំទ្រគណបក្សប្រជាធិបតេយ្យដដែល។ យ៉ាងណា ចង់ឲ្យនរណាឈ្នះមិនមែនអាស្រ័យលើរុស្ស៊ីទេ តែនោះជាការសម្រេចចិត្តរបស់ប្រជាជនអាមេរិក។

ស្របពេលជាមួយគ្នានោះ លោក ពូទីន ក៏បានរិះគន់អតីតប្រធានាធិបតី និងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ ផងដែរ ចំពោះការដាក់កំហិតនិងទណ្ឌកម្មប្រឆាំងរុស្ស៊ី ច្រើនខុសពីប្រធានាធិបតីផ្សេងទៀត។
សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន កើតឡើងចំពេលរដ្ឋបាលលោក បៃដិន ប្រកាសដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ី ជុំវិញការចោទប្រកាន់ថា ទីក្រុងមូស្គូ ប្រតិដ្ឋព័ត៌មានដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ជួយឲ្យលោក ត្រាំ ឈ្នះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


