ព័ត៌មានអន្ដរជាតិ
លើកដំបូងនៅអាមេរិក! មនុស្សម្នាក់មិនធ្លាប់ប៉ះសត្វសោះ តែឆ្លងជំងឺផ្តាសាយបក្សី
កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញាឆ្នាំ២០២៤ មន្ត្រីសុខាភិបាលអាមេរិក បានបញ្ជាក់ពីករណីលើកដំបូងបង្អស់ ដែលជំងឺគ្រុនផ្តាសាយបក្សីកើតលើមនុស្សម្នាក់មិនធា្លប់ប៉ះពាល់នឹងសត្វសោះ។

យ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) និយាយថា អ្នកជំងឺនៅក្នុងរដ្ឋ Missouri បានព្យាបាល ជាសះស្បើយរួចទៅហើយ។
នេះជាករណីទី១៤នៃជំងឺគ្រុនផ្តាសាយបក្សីនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤និងជាករណីទី១ ដែលមេរោគ H5 កើតលើមនុស្សមិនធ្លាប់ប៉ះពាល់ជាមួយសត្វ ប៉ុន្តែ CDC ប្រកាសថា ដោយផ្អែកលើទិន្នន័យបច្ចុប្បន្ន ហានិភ័យចំពោះសាធារណជនទូទៅនៅតែមានកម្រិតទាប ដូច្នេះសូមកុំបារម្ភ។
ផ្តាសាយបក្សី គឺជាជំងឺ ឆ្លងតាមរយៈការប៉ះពាល់ជាមួយបក្សីឬសត្វដទៃទៀតដែលឈឺ ហើយការឆ្លងរបស់មនុស្សគឺកម្រណាស់។

ឆ្នាំនេះ សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី ខ្លាំងបំផុតក្នុងចំណោមសត្វគោ។ ជាក់ស្តែង សត្វគោក្របីនៅក្នុង១៤រដ្ឋ ត្រូវរងផលប៉ះពាល់ គិតត្រឹមថ្ងៃទី៣ខែកញ្ញា។
បើនិយាយពីករណីឆ្លងរបស់មនុស្សវិញ មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានរកឃើញករណីមនុស្សកើតជំងឺផ្តាសាយបក្សីក្នុងខែមីនាឆ្នាំ២០២៤ បន្ទាប់ពីអ្នកជំងឺប៉ះពាល់ជាមួយសត្វគោឈឺ។
សូមបញ្ជាក់ថា ជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយចាប់តាំងពីពេលនោះមក វាក៏រីករាលដាលពាសពេញទ្វីបទាំងអស់រួមទាំងអង់តាក់ទិកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្មេងស្រីអាយុ ១៦ ឆ្នាំនៅខេត្តស្វាយរៀង ឆ្លងជំងឺផ្តាសាយបក្សី ក្រោយប៉ះពាល់មាន់ទាងាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


