ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយប្រហារចូលដល់ខេត្តភាគកណ្តាលថៃ មាន Ayutthaya ជាដើម
ភ្លៀងធ្លាក់ជាច្រើនទៀតត្រូវបានព្យាករចំពោះតំបន់ក្បែរក្រុងបាងកកពេញមួយសប្តាហ៍នេះ ដោយមានការបារម្ភថា ទឹកជំនន់នឹងកើតមាននៅក្នុងខេត្ត Ang Thong និងខេត្ត Ayutthaya ភាគកណ្តាលប្រទេសថៃ។

នាយកដ្ឋានឧតុនិយមថៃបានព្យាករថា ស្ថានភាពភ្លៀងនឹងធ្លាក់ច្រើនក្នុងទីក្រុងបាងកកក្នុងសប្តាហ៍នេះ។ វិទ្យាស្ថាន Hydro-Informatics បានរាយការណ៍ថា ទឹកហៀរចេញពីព្រែកសំខាន់ៗចំនួនពីរក្នុងខេត្ត Ayutthaya ខណៈនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានព្រមានអំពីទឹកជំនន់នៅផ្នែកខ្លះនៃខេត្ត Ang Thong និងតំបន់ភាគច្រើននៃខេត្ត Ayutthaya ក្នុងរយៈពេល២៤ម៉ោងទៀត។
វិទ្យាស្ថាននេះ បានឱ្យដឹងថា រំហូរទឹកទន្លេចៅប្រាយ៉ាត្រូវបានវាស់នៅកម្រិត១៤៩៨ម៉ែត្រគូបក្នុងមួយវិនាទីកាលពីថ្ងៃចន្ទ តែយ៉ាងណានាយកដ្ឋានធារាសាស្ត្រថា ទឹកក្នុងអត្រានេះនៅតែអាចគ្រប់គ្រងបាននៅឡើយំ ខណៈទំនប់វារីអគ្គិសនី Chao Phraya បញ្ចេញកម្លាំង១៧០០ ម៉ែត្រគូបក្នុងអំឡុងពេលទឹកជំនន់ដ៏ធំឆ្នាំ ២០១១។

គួរបញ្ជាក់ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា ស្ថានភាពទឹកជំនន់នៅតែមាននៅក្នុងខេត្តចំនួនប្រាំគឺ Chiang Rai, Nan, Phayao, Phetchabun និង Phrae ខណៈទឹកជំនន់ក្នុងរយៈពេលកន្លងមកនេះបានសម្លាប់មនុស្សប្រមាណ ២២ នាក់រួចមកហើយ និង បំផ្លាញដីដំណាំកសិកម្មរាប់សិបហិចតា។
ទន្ទឹមនឹងនេះប្រទេសនេះក៏ទទួលរងឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ផងដែរបានបន្ទាបឥទ្ធិពលទៅជាប្រព័ន្ធសម្ពាធទាប បន្ទាប់ពីបានបណ្តាលឱ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញនៅក្នុងប្រទេសហ្វីលីពីន វៀតណាម និងភាគខាងត្បូងប្រទេសចិន ខណៈប្រទេសវៀតណាមជាប្រទេសដែលកំពុងរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមទាំងការបាក់ស្ពានដែលបណ្ដាលឲ្យរថយន្តនិងមនុស្សជាច្រើននាក់ធ្លាក់ចូលទន្លេរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


