ព័ត៌មានអន្ដរជាតិ
អាមេរិក ប្តឹងទារសំណង ១០០លានដុល្លារពីក្រុមហ៊ុនជាម្ចាស់កប៉ាល់ដែលបុកស្ពាននៅ Baltimore
កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក កើតមានហេតុការណ៍ដ៏រន្ធត់ដោយកប៉ាល់ដឹកទំនិញខ្នាតធំមួយគ្រឿង បានបើកទៅបុកស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland បណ្តាលឲ្យកំពង់ផែដ៏ធំបំផុតមួយរបស់អាមេរិក ត្រូវបិទរាប់ខែ ហើយពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ពាក្យបណ្តឹងក្រុមហ៊ុនជាម្ចាស់កប៉ាល់ ដោយទារសំណងទឹកប្រាក់ចំនួន ១០០លានដុល្លារ។
ពេលនោះ កប៉ាល់ដឹកកុងតឺន័រ MV Dali របស់ក្រុមហ៊ុនសិង្ហបុរី Grace Ocean Private Limited និង Synergy Marine Private Limited បានដាច់ចរន្តអគ្គិសនី ហើយទៅបុកស្ពានដែលសាងសង់ក្នុងឆ្នាំ១៩៧៧។
ក្នុងពាក្យបណ្តឹងនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ថា ខ្លួនបានចំណាយប្រាក់អស់ជាង ១០០លានដុល្លារទៅហើយ ដើម្បីបោសសម្អាតគ្រឿងដែកនិងសំណល់ផ្សេងៗប្រហែលពី៣ ០០០ទៅ៤ ០០០តោនក្រោយហេតុការណ៍កប៉ាល់បុកស្ពាន និងការបើកកំពង់ផែ Baltimore ឡើងវិញ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland អះអាងថា បន្ទុកទាំងអស់ត្រូវតែចំណាយដោយក្រុមហ៊ុនកប៉ាល់ មិនមែនចេញថ្លៃដោយអ្នកបង់ពន្ធអាមេរិកទេ ហើយប្រាក់សំណងនឹងត្រូវចំណាយលើការសាងសង់ឡើងវិញទាំងអស់។
ចំណែកមេធាវីម្នាក់ទៀតឈ្មោះ Brian Boynton បានគូសបញ្ជាក់ថា តាមពិតនេះគឺជាគ្រោះមហន្តរាយដែលអាចបញ្ចៀសបាន ហើយកំហុសគ្រប់យ៉ាងគឺបណ្តាលមកពីម្ចាស់កប៉ាល់ ដូច្នេះពួកគេត្រូវទទួលខុសត្រូវ។
សូមបញ្ជាក់ថា ហេតុការណ៍កប៉ាល់បុកស្ពានដ៏រន្ធត់នេះ បណ្តាលឲ្យកម្មករធ្វើផ្លូវចំនួន៦នាក់បាត់បង់ជីវិត ហើយវាគឺជាគ្រោះថ្នាក់ខាតបង់ថវិកាធំធេងបំផុតមិនធ្លាប់មានសោះ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ជួបគ្រោះអកុសល កប៉ាល់បុកស្ពានដ៏រន្ធត់ ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


