ព័ត៌មានអន្ដរជាតិ
ត្រាំ-ហារីស នឹងជួបទល់មុខ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ
សារព័ត៌មានធំៗដូចជា Reuters, CNN និង Bloomberg សុទ្ធតែចុះផ្សាយដូចៗគ្នាថា បេក្ខជនឈរឈ្មោះបោះឆ្នោតអាមេរិកមកពីគណបក្សទាំងសងខាង នឹងជួបពិភាក្សាទល់មុខជាមួយប្រធានាធិបតីអ៊ុយក្រែន នៅសប្តាហ៍ក្រោយនេះ។

តាមសេចក្តីរាយការណ៍កាលពីថ្ងៃពុធទី១៨ខែកញ្ញាឆ្នាំ២០២៤, លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស នឹងជួបលោក ហ្សេលេនស្គី ពេលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ អញ្ជើញចូលរួមជំនួបកំពូលអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក។
បើជំនួបនេះកើតឡើងមែន នោះនឹងក្លាយជាឱកាសសម្រាប់បេក្ខជនប្រធានាធិបតីទាំងពីរ បញ្ជាក់ពីគោលជំហររបស់ខ្លួនទៅកាន់អ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ក៏អាចជ្រាបច្បាស់ពីការគាំទ្ររបស់អាមេរិក ក្រោយការបោះឆ្នោតខែវិច្ឆិកាផងដែរ។

ក្នុងដំណើរមកសហរដ្ឋអាមេរិកលើកនេះ លោក ហ្សេលេនស្គី ក៏នឹងនាំយក «ផែនការជ័យជម្នះ» មកបង្ហាញប្រមុខសេតវិមានលោក ចូ បៃដិន ផងដែរ។ លោកហ្សេលេនស្គី អះអាងថា «ផែនការជ័យជម្នះ» នេះ មានបំណងនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ជួយឲ្យប្រទេសរឹងមាំ និងចៀសវាងជម្លោះជាប់គាំង។
សូមបញ្ជាក់ថា លើកចុងក្រោយដែលលោក ត្រាំ ពិភាក្សាជាមួយលោក ហ្សេលេនស្គី គឺនៅក្នុងខែមិថុនា ដែលពេលនោះ អ្នកសាធារណរដ្ឋបានសន្យាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែន។ ចំណែកលោកស្រី ហារីស ក៏បានជួបលោក ហ្សេលេនស្គី ក្នុងខែមិថុនានោះដែរ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិភាព នៅទីក្រុង Lucerne ប្រទេសស្វីស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំអ៊ុយក្រែន ប្រាប់ថា «ផែនការជ័យជម្នះ» ធ្វើរួចរាល់ហើយ!
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


