ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានគ្រប់ភាគីទាំងអស់ប្រឆាំងនឹងការកើនឡើងនៃកម្ដៅក្នុងមជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ខែកញ្ញា បានព្រមានគ្រប់ភាគីនៅមជ្ឈិមបូព៌ាប្រឆាំងនឹងការកើនឡើងកម្ដៅ ខណៈដែលភាពតានតឹងរវាងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែល នៅតែមានកម្រិតខ្ពស់ ដោយនិយាយថា អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោន គឺស្វែងរកដំណោះស្រាយការទូត។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់ថា៖ «យើងនឹងបន្តគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប៉ុន្តែយើងមិនចង់ឃើញភាគីណាមួយធ្វើឲ្យជម្លោះនេះកើនឡើងនោះទេ»។
មជ្ឈិមបូព៌ាគឺស្ថិតនៅកៀកនឹងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ បន្ទាប់ពីការវាយប្រហារដ៏សាហាវដែលបានបំផ្ទុះវិទ្យុ និងឧបករណ៍ទាក់ទងរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ដោយបានសម្លាប់មនុស្ស៣៧នាក់ និងរបួសប្រហែល៣០០០នាក់។
ត្បិតអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាក៏ពិតមែន តែលោក Miller បានទទួលស្គាល់ថាការទូតរបស់អាមេរិកក៏មានដែនកំណត់ផងដែរ។
លោក Miller ថា៖ «យើងបាននៅលូកដៃនៅក្នុងតំបន់អស់មួយរយៈ ហើយជាការពិតណាស់ ចាប់តាំងពីថ្ងៃទី៧ខែតុលា យើងបានចូលរួមប្រឹងប្រែងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែទីបំផុត ប្រទេសទាំងអស់ត្រូវមានទំនួលខុសត្រូវ ហើយគ្រប់អង្គភាពទាំងអស់ទទួលខុសត្រូវចំពោះសកម្មភាពដែលពួកគេបានធ្វើ»។
ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានពន្យារពេលធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ។ ដោយឡែក លោក Miller បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពន្យារពេលរបស់លោក Austin នោះទេ ប៉ុន្តែបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តការពិភាក្សាជាមួយអ៊ីស្រាអែល។
សូមបញ្ជាក់ថា ប្រទេសលីបង់ និងក្រុមហេសបូឡា បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការបំផ្ទុះឧបករណ៍ទាក់ទង ដែលមេដឹកនាំក្រុមហេសបូឡា លោក Hasan Nasrallah បានប្រកាសថា «បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់»។ ប្រភពសន្តិសុខ បាននិយាយថា ការវាយប្រហារនេះប្រហែលជាធ្វើឡើងដោយទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ដែលមានប្រវត្តិយូរមកហើយនៃការវាយប្រហារដ៏ស្មុគ្រស្មាញលើទឹកដីបរទេស។ យ៉ាងណា អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការវាយប្រហារនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


