ព័ត៌មានអន្ដរជាតិ
ស្លាប់៤នាក់និងរបួស១៨នាក់ ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋAlabama សហរដ្ឋអាមេរិក
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់និង១៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅទីក្រុង Birmingham រដ្ឋ Alabama។ យោងការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី២៣ខែកញ្ញានេះ។

តាមការផ្សព្វផ្សាយនោះ មន្ត្រីប៉ូលិសទីក្រុង Birmingham លោក Truman Fitzgerald បានឲ្យដឹងថា៖«ក្រុមអ្នកបាញ់ប្រហារបានបាញ់ជាច្រើនគ្រាប់ទៅលើមនុស្សមួយក្រុម» កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងតំបន់ Five Points South ជាកន្លែងកម្សាន្តពេលរាត្រី ខណៈការបាញ់ប្រហារបានកើតឡើងនៅ Magnolia Avenue និងមានជនរងគ្រោះដោយគ្រាប់កាំភ្លើងរាប់សិបនាក់បន្ទាប់ពីឧបទ្ទវហេតុនេះ។
ប៉ូលិសបានរកឃើញសាកសពបុរសពីរនាក់ និងស្ត្រីម្នាក់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើងនៅក្នុងមន្ទីរពេទ្យ និងអ្នករងរបួសចំនួន៤នាក់បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត។
មកដល់ពេលនេះអាជ្ញាធរក៏កំពុងតាមរកអ្នកបាញ់ប្រហារ ដោយពេលនេះពួកគេកំពុងធ្វើការជាមួយ FBI និងភ្នាក់ងារសហព័ន្ធផ្សេងទៀតនិងកំពុងផ្តល់រង្វាន់ចំនួន៥០០០ដុល្លារសម្រាប់ព័ត៌មាន រូបបថត និងវីដេអូនៃឧប្បត្តិហេតុនេះ។

រហូតមកដល់ពេលនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង៤០០ករណីនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។ បើយោងតាមការកត់ត្រាអំពើហឹង្សាដោយកាំភ្លើង ដែលកំណត់ការបាញ់ប្រហារដ៏ធំជាឧបទ្ទវហេតុដែលមនុស្សបួននាក់ ឬច្រើននាក់រងរបួស ឬស្លាប់ ខណៈឧបទ្ទវហេតុនៅទីក្រុង Birmingham គឺជាការបាញ់ប្រហារដ៏ធំលើកទី២ ដែលបានកើតឡើងនៅក្នុងទីក្រុងនេះក្នុងរយៈពេល២ខែ និងឃាតកម្មលើកទី៣ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ Al.com៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


