ព័ត៌មានអន្ដរជាតិ
លោក បៃដិន សម្រេចលើមូលនិធិសង្គ្រោះគ្រោះមហន្តរាយដ៏ធំនៅភាគឦសានប្រទេស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសលើគ្រោះមហន្តរាយដ៏ធំមួយចំពោះទឹកជំនន់ធ្ងន់ធ្ងរដែលបានវាយប្រហារភាគឦសាននៃរដ្ឋ Vermont កាលចុងខែកក្កដា ដែលការអនុម័តនេះនិងផ្ដល់មូលនិធិដល់ការស្ដារការខូតខាតពីគ្រោះទឹកជំនន់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែកញ្ញានេះ។

សេចក្តីប្រកាសនេះធ្វើឱ្យមូលនិធិសហព័ន្ធមានសាច់ប្រាក់ដើម្បីជួយសហគមន៍ និងបុគ្គលនៅក្នុងស្រុក Caledonia, Essex និង Orleans ងើបឡើងវិញពីការខូចខាតពីព្យុះនៅថ្ងៃទី ២៩-៣១ខែកក្កដា ដែលមួយចំនួនត្រូវបានវាយប្រហារដោយទឹកជំនន់ជាលើកទីពីរក្នុងរយៈពេលបីសប្តាហ៍។ នេះបើយោងតាមការិយាល័យរបស់អភិបាលរដ្ឋ Vermont លោក Phil Scott។
លោក Scott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះគឺជាការប្រកាសគ្រោះមហន្តរាយលើកទីបីរបស់យើងក្នុងរយៈពេលជាងមួយខែនិងទីប្រាំពីរក្នុងរយៈពេល១៤ខែ ខណៈការប្រកាសអំពីគ្រោះមហន្តរាយនេះនឹងនាំមកនូវធនធានហិរញ្ញវត្ថុចាំបាច់ជាច្រើនដល់ទីក្រុង និងបុគ្គលនានា ដើម្បីស្ដារឡើងវិញពីផលប៉ះពាល់នព្យុះនេះនិងគ្រោះទឹកជំនន់»។

ការវាយតម្លៃដំបូងបានរកឃើញថា ផ្ទះចំនួន ៨៥ត្រូវបានបំផ្លាញ ឬខូចខាត ហើយការវាយតម្លៃរបស់សហព័ន្ធមួយផ្នែកបានរកឃើញថាមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាង ៣,៧ លានដុល្លារ។
ការិយាល័យរបស់លោក Scott បាននិយាយថា បុគ្គលម្នាក់ៗអាចស្វែងរកសំណងមួយចំនួនសម្រាប់ការចំណាយចាំបាច់ និងតម្រូវការធ្ងន់ធ្ងរដែលមិនអាចបំពេញបានតាមរយៈការធានារ៉ាប់រង ឬជំនួយផ្សេងទៀត រួមទាំង ការជួសជុលផ្ទះ ប្ដូរផ្ទះ កន្លែងស្នាក់នៅ និងការចំណាយផ្សេងៗទៀត ហើយសហគមន៍អាចស្វែងរកសំណងពីសហព័ន្ធសម្រាប់ការឆ្លើយតបនឹងព្យុះ និងការស្តារឡើងវិញ។
សហរដ្ឋអាមេរិកមួយរយៈចុងក្រោយនេះបានទទួលរងនូវឥទ្ធិពលព្យុះដែលបណ្ដាលឲ្យមានការខូខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋមួយចំនួន ហើយគិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញាឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានរាយការណ៍អំពីមនុស្សស្លាប់យ៉ាងតិច៤៣នាក់ ដោយសារព្យុះកំណាច Helene ប៉ះពាល់នៅរដ្ឋចំនួន៤៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


